Connect with us

ព័ត៌មានជាតិ

កំប្លោក​អណ្ដែត​ពាស​ពេញ​ផ្ទៃទន្លេ​ និង​ព្រែក​នៅកំពង់ឆ្នាំង​ ធ្វើ​ឱ្យ​ស្រឡាង​ប្រើពេល​យូរ​ជាងមុន ​

បានផុស

នៅ

កំប្លោកខៀវស្រងាត់ អណ្ដែតពាសពេញផ្ទៃទន្លេ និងព្រែក នៅថ្ងៃទី ២៦ ខែឧសភានេះ នៅតាម​ដងទន្លេសាប​ និងព្រែក ទីរួមស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាពលរដ្ឋ និងមន្ត្រីរាជការធ្វើដំណើរតាមស្រឡាងពីក្រុងកំពង់ឆ្នាំងទៅកាន់ទីរួមស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចម្ងាយជាង ៤ គីឡូម៉ែត្រ បានប្រើពេលវេលាដល់ទៅជិតមួយម៉ោង ដែល​ជាធម្មតា​ត្រូវចំណាយពេលតែ ៣០ នាទីប៉ុណ្ណោះ ព្រោះតែមានកំប្លោកអណ្តែតច្រើនពាសពេញផ្ទៃទន្លេ និងព្រែកតាមផ្លូវត្រូវបើកបរ។

​ករណីកំប្លោក​ ច្រើនបែបនេះបើគេបើកបរកាណូត​តូចឬចែវទូកវិញ​នោះគឺមិនអាចធ្វើដំ​ណើរបាន​ឡើយ។ ផ្នែកកាណូតធុនមធ្យម និងធុនធំក៏ជួបការលំបាកផងដែរព្រោះត្រូវកំប្លោក​ជាប់នឹង​ស្លាប​ចក្រ​ដោយត្រូវការដោះយកកំប្លែងជាញឹកញាប់ទើបអាចធ្វើដំណើរទៅមុខទៀតបាន។

​អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណរិទ្ធិ បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកជំ​នាញ​របស់ប្រទេសជប៉ុននឹងមកសហការជាមួយអាជ្ញា ធរខេត្ត​កំពង់ឆ្នាំង ដើម្បីយកកំប្លោក​នេះធ្វើ​ជាមេតាណុលនឹងផលិតធ្វើជាស្រាកំប្លោកផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+១៤ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម១២ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម