ព័ត៌មានជាតិ
បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន WatchGuard ត្រូវបាននាំមកបង្ហាញជូនអតិថិជន ដោយមានសហការជាមួយក្រុមហ៊ុន Andromeda
ក្រោយពីខកខានក្នុងការធ្វើសិក្ខាសាលាដោយផ្ទាល់អស់រយៈពេលពីរឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនអេនដ្រូមេដា ឌីស្ទ្រីប្យ៊ូសិន ខបភើរេសិន (Andromeda Distribution Corporation) បានសហការជាមួយក្រុមហ៊ុន WatchGuard Technologies Inc ធ្វើសិក្ខាសាលាដោយផ្ទាល់ជាថ្មីម្ដងទៀត ដើម្បីនាំមកជូនអតិថិជនរបស់ខ្លួននូវបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន WatchGuard Technologies Inc។ សិក្ខាសាលា បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោកស្រី ហន ឆយី ដែលជា Sales Manager នៃក្រុមហ៊ុន Andromeda ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន WatchGuard តែមួយគត់នៅកម្ពុជា បានមានប្រសាសន៍ថា លោកស្រីពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនរបស់ខ្លួនបានទទួលទំនុកចិត្តពីក្រុមហ៊ុន WatchGuard ដែលជាក្រុមហ៊ុនលំដាប់កំពូលនិងឈានមុខគេទៅលើផ្នែក Security and Network ដែលផ្ដល់ជូនអតិថិជននូវដំណោះស្រាយបច្ចេកវិទ្យាជាគោលធំៗដូចជា: Network Security, Multi-Factor Authentication, Secure Wi-Fi និង Endpoint Security ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងព្រមទាំងទទួលបានការគាំទ្រពីសំណាក់ដៃគូចែកចាយក៏ដូចជាអតិថិជនតាមបណ្តាក្រុមហ៊ុននានាជាច្រើន។

លោក Vicent Tan ដែលជា Regional Director, Southeast Asia ហើយក៏ជាអ្នកតំណាងរបស់ក្រុមហ៊ុន WatchGuard ក៏បានថ្លែងអំណរគុណចំពោះអតិថិជនដែលជាដៃគូលក់បន្តទាំងអស់ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ លោកក៏បានធ្វើការបង្ហាញជូននូវកម្មវិធីជាច្រើន ដែលក្រុមហ៊ុន WatchGuard បង្កើតឡើងសម្រាប់អតិថិជនរបស់ខ្លួនជាពិសេស គឺដៃគូរលក់បន្តរបស់ខ្លួន ដើម្បីជាប្រយោជន៍បន្ថែមលើការលក់ និងប្រើប្រាស់ផលិតផល WatchGuard។ បន្ថែមពីនោះលោកក៏បានចែករំលែកនូវអត្ថប្រយោជន៍របស់ Platform ថ្មីដែលក្រុមហ៊ុនលោកបង្កើតឡើងហៅថា Unified Security Platform។
លើសពីនោះលោក Daniel Phuan ដែលជា Senior Principal Consultant, Southeast Asia របស់ក្រុមហ៊ុនWatchGuard បានធ្វើការលំអិតអំពីសមត្ថភាព និងអត្ថប្រយោជន៍នៃដំណោះស្រាយបច្ចេកវិទ្យារបស់ Network Security, Multi-Factor Authentication និង Endpoint Security ដើម្បីឲ្យអតិថិជនទាំងអស់កាន់តែជ្រាបច្បាស់។


ការបង្ហាញចុងក្រោយ ត្រូវបានធ្វើឡើងដោយលោក ទាវ យិនធូ ដែលជា Pre-Sales Manager របស់ក្រុមហ៊ុន Andromeda ដែលលោកបានចែករំលែកអំពីអត្ថប្រយោជន៍ និងរបៀបក្នុងការប្រើប្រាស់របស់ WatchGuard Cloud Management ទៅលើ applications ទាំងឡាយណាដែលមានផ្ដល់ជូននៅលើ cloud ពី WatchGuard។
ជាកិច្ចបញ្ចប់នៃកម្មវិធីក្រុមហ៊ុន Andromeda ក៏បានធ្វើការចាប់រង្វាន់ និងផ្តល់ជាវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនជូនដល់អតិថិជនដែលបានចូលរួមកម្មវិធី មានការថតរូបទុកជាអនុស្សាវរីយ៍ និងពិសាអាហារថ្ងៃត្រង់ផងដែរ។
គួររំលឹកថា ក្រុមហ៊ុន Andromeda គឺជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជាដែលផលិតផលទាំងនោះរួមមាន Barracuda WatchGuard Peplink Extreme Network Panduit EATON QNAP Poly Softing ACTAtek Toshiba Bizerba Nikomax AKSA ហើយនិង Honeywell ជាដើម ដែលសុទ្ធសឹងតែជាផលិតផលកំពុងទទួលបានការទទួលស្គាល់ និងគាំទ្រពីគ្រប់មជ្ឈដ្ឋាននៃអ្នកប្រើប្រាស់៕







-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


