KPT+
ជំងឺប្លែកៗ ទាំង ៤ ដែលអ្នកមិនធ្លាប់ឮ ហើយពិបាកព្យាបាលខ្លាំង
ក្រៅពីជំងឺផ្ដាសាយ ក្ដៅខ្លួន គ្រុន ដែលជាជំងឺទូទៅ នៅមានជំងឺប្លែកៗ ដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត ហើយអ្នកគួរយល់ដឹង ដើម្បីការពារខ្លួនទុកមុន។ ក្នុងប្រការដែលយើងខ្លួនឯង បានកើតជំងឺនេះតែមិនដឹងខ្លួន។
១. ជំងឺ OCD

ជំងឺនេះច្រើនអ្នកបន្តិច ប៉ុន្តែវាប្លែកត្រង់វាមិនមែនជាជំងឺឈឺខ្លួន វាជាជំងឺមានអំពើលើផ្លូវចិត្ត។ OCD អាចបង្ខំឲ្យអ្នកជំងឺចេះតែចង់លាងដៃ ពិនិត្យមើលរបស់របរជុំវិញខ្លួនថាស្អាតឬនៅ បិទឬបើក មានរបៀបឬអត់ អ្នកឈឺតែងតែរៀបចំសម្ភារៈចុះឡើង រាប់ទៅវិញទៅមក ហើយគិតរឿងដដែលៗ។
២. ជំងឺ សើច (Kuru)

ជំងឺសើចជា ជំងឹមិនអាចព្យាបាលបាន និងស្លាប់ក្នុងរយៈពេលមួយឆ្នាំតែប៉ុណ្ណោះ។ វាឆ្លងមកពីការបរិភោគខួរក្បាលរបស់មនុស្ស គេហៅវាថាជាជំងឺសើចព្រោះរោគសញ្ញាគឺធ្វើឲ្យយើងផ្ទុះសំណើច។
៣. ជំងឺ ភីកា (Pica)

ដោយឡែកជំងឺភីកាគឺទាក់ទងនឹងការបរិភោគវត្ថុដែលមិនមែនជាអាហារដូចជា៖ ដី ក្រដាស ជ័រ ដែកជាដើម។ អ្នកជំងឺមិនអាចគ្រប់គ្រងខ្លួនឯងបានទេ អ្នកកើតជំងឺនេះជាកុមារអាយុ ១ដល់៦ឆ្នាំ ហើយគ្មានវ៉ាក់សាំងដូចជំងឺកុមារផ្សេងៗដែរ។
៤. ជំងឺ ADHD

ជំងឺ ADHD មានរោគសញ្ញាដូចជា៖ មិនអាចផ្ដោតអារម្មណ៍ នៅមិនស្ងៀម គ្រប់គ្រងខ្លួនឯងមិនបាន ប្រកាច់ដូចលេងសើច ការចងចាំខ្សោយ អ្នកជំងឺនេះពិបាកនឹងបើកបរឡាន ឬនៅម្នាក់ឯងណាស់ ណាមួយជំងឺនេះគ្មានការព្យាបាល ឬការពារទេ។
សម្រាប់ជំងឺខាងលើ អាចនិយាយថាជាជំងឺពិសេសដែលមិនអាចព្យាបាល មិនអាចការពារ ប៉ុន្តែវាក៏មិនសូវជាឆ្លងរីករាលដាលប៉ុន្មានដែរ ដូច្នេះគ្មានអីគួរឲ្យអារម្មណ៍ទេ។ ប៉ុន្តែក្នុងករណីអ្នកមានជំងឺទាំងនោះ អ្នកត្រូវទៅរកការពិភាក្សានិងព្យាបាលពីពេទ្យភ្លាម ទោះមិនជាក៏វាស្រាលជាងមុនដែរ៕
អត្ថបទ៖ វារី
ចុចអាន៖ការសិក្សា៖ ដើរច្រើនក៏អាចកាត់បន្ថយហានិភ័យ ជំងឺផ្លូវចិត្ដបាន
ចុចអាន៖ឃាតកផ្លូវចិត្ត ៣ ប្រភេទ សម្លាប់មនុស្សមិនរើសមុខ គេឯងតែងយល់ច្រឡំថា ជាជំងឺប្រចាំកាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


