ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីសុខាភិបាល និងអភិបាលក្រុងហាណូយត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តវៀតណាម
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម និងអភិបាលក្រុងហាណូយត្រូវបានបណ្តេញចេញពីសមាជិកភាពបក្សកុម្មុយនិស្តវៀតណាម បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទអំពើពុករលួយពាក់ព័ន្ធនឹងឧបករណ៍ធ្វើតេស្តកូវីដ-១៩ដែលមានទឹកប្រាក់១៧២លានដុល្លារអាមេរិក។
ការបណ្តេញចេញធ្វើឡើងនៅប្រទេសកុម្មុយនិស្តមួយនេះបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បន្ទាប់ពីមានរឿងអាស្រូវនៅក្រុមហ៊ុន Viet A ដែលក្នុងនោះមន្ត្រីត្រូវបានសូកប៉ាន់ដើម្បីផ្គត់ផ្គង់ឧបករណ៍តេស្តកូវីដ-១៩ដែលមានតម្លៃថ្លៃហួសប្រមាណដល់មន្ទីរពេទ្យ។

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋវៀតណាមថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long និងអភិបាលក្រុងហាណូយ លោក Chu Ngoc Anh ទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តខុសពាក់ព័ន្ធនឹងរឿងអាស្រូវក្រុមហ៊ុនបច្ចេកវិទ្យា Viet A Technologies។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ៖«គណៈកម្មាធិការមជ្ឈិមបក្សបានធ្វើការសម្រេចក្នុងការបណ្តេញចេញពីគណបក្ស គឺលោក Chu Ngoc Anh និងលោក Nguyen Thanh Long»។
ឡូវនេះ បុរសទាំងពីរអាចប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ។ លោក Long និង Ngoc Anh ដែលជាអតីតរដ្ឋមន្ត្រីក្រសួងថាមពល និងបច្ចេកវិទ្យា បានកាន់តំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីឆ្នាំ២០២០។
ការកម្ចាត់អំពើពុករលួយថ្មីៗនេះរបស់ទីក្រុងហាណូយបានធ្វើលើបុគ្គលិកលេចធ្លោមួយចំនួនក្នុងនោះមានទាំងលោក Phan Quoc Viet អគ្គនាយកក្រុមហ៊ុន Viet A ផងដែរ។
លោកប្រឈមនឹងបទចោទប្រកាន់ពីការសូកប៉ាន់មន្ត្រីសុខាភិបាលដើម្បីលក់ឧបករណ៍តេស្តរបស់ក្រុមហ៊ុនទៅឲ្យមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) នៅក្នុងតម្លៃខ្ពស់ខ្លាំងជាងតម្លៃផលិតពោលគឺតម្លៃ១៧២លានដុល្លារ។
មន្ត្រីសុខាភិបាល CDC ជាច្រើនរូបទៀតក៏ត្រូវបានចាប់ខ្លួនក្នុងពេលប៉ុន្មានខែចុងក្រោយនេះដែលត្រូវបានចោទប្រកាន់ពីការពាក់ព័ន្ធ និងអនុម័តចំពោះការផលិត ក៏ដូចជាប្រើប្រាស់ឧបករណ៍តេស្តកូវីដ-១៩ របស់ក្រុមហ៊ុន Viet A៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


