ព័ត៌មានជាតិ
គ.ជ.ប ចេញសេចក្ដីណែនាំ ស្ដីពី បេក្ខជនលាលែង ឬទទួលមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពី បេក្ខជនលាលែង ឬទទួលមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២។

ក្នុងសេចក្ដីណែនាំនេះ បានឲ្យដឹងថា អនុលោមតាមច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ព្រមទាំងសេចក្ដីណែនាំ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ ស្ដីពី បែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែម នៃគណបក្សនយោបាយដែលត្រូវទទួលបានអាសនៈ ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានណែនាំដល់គណបក្សនយោបាយ ឬបេក្ខជនទាំងអស់ដូចខាងក្រោម៖
១. ការសុំលាលែង ឬមរណភាព ឬបាត់បង់សមាជិកភាពីគណបក្សនយោបាយ ត្រូវធ្វើឡើងតាមគណបក្សនយោបាយសាមី ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ ដោយគណបក្សនយោបាយសាមី ត្រូវធ្វើលិខិតជូនដំណឹងជាបន្ទាន់ មកគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ពាក់ព័ន្ធឲ្យបានមុនថ្ងៃ គធ.ខប ស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
២. ការសុំលាលែង ឬមរណភាព ឬបាត់បង់សមាជិកភាពីគណបក្សនយោបាយ ដែលមិនមានលិខិតជូនដំណឹងរបស់គណបក្សនយោបាយសាមីនោះទេ គធ.ខប ត្រូវធ្វើលិខិតជូនដំណឹងទៅគណបក្សនយោបាយសាមីវិញ ឲ្យបានជ្រាបពីករណីនេះ ហើយណែនាំឲ្យគណបក្សនយោបាយសាមី ធ្វើលិខិតជូនដំណឹងមក គធ.ខប ឲ្យបានទាន់ពេលវេលា ដូចមានចែងក្នុងចំណុច ១ខាងលើ៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


