ព័ត៌មានជាតិ
កសិករ៤៦ក្រុមនៅខេត្តស្ទឹងត្រែងកំពុងផលិតបន្លែសរីរាង្គអនុវត្តតាមគម្រោងសាកវប្បកម្មកម្ពុជា
មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែង សហការជាមួយគម្រោងសាកវប្បកម្មកម្ពុជាបានជំរុញឱ្យកសិករ បង្កើនការដាំបន្លែសរីរាង្គ គ្មានកាកសំណល់កសិកម្ម ព្រោះវាជាតម្រូវការទីផ្សារបញ្ជាទិញ ហើយបានជួយកសិករ ឲ្យរកចំណូលបានច្រើន ក្នុងពេលដែលអតិថិជននិយមបរិភោគ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ដោយសារមានការគាំទ្រពីគម្រោងសាកវប្បកម្មកម្ពុជា យើងទទួលបានជោគជ័យ ព្រោះបច្ចុប្បន្នមានកសិករចូលរួមអនុវត្តបានច្រើនគ្នា និងកំពុងដាំដុះបន្លែបានច្រើនប្រភេទសម្រាប់នាំចេញទៅលក់នៅទីផ្សារហើយបានទប់ស្កាត់ការនាំចូលបន្លែពីប្រទេសជិតខាងផងដែរ។

លោកសំណួមពរឱ្យកសិករផ្សេងៗទៀតដែលកំពុងដាំបន្លែជាលក្ខណគ្រួសារ ត្រូវមកសិក្សាពីការដាំដុះបន្លែដើម្បីធ្វើការផ្លាស់ប្តូរទំលាប់នៃការដាំដុះ មកដាំតាមបច្ចេកទេសវិញ និងបានធ្វើអាជីវកម្មលក់ដូរផង ដូចនេះចូរបងប្អូនកសិករយើងប្រឹងប្រែងហាត់រៀនពីគ្នាទៅវិញទៅមក ដើម្បីធ្វើការដាំដុះបានទិន្នផលខ្ពស់។ វិស័យកសិកម្មនៅខេត្តស្ទឹងត្រែងប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានរុញឲ្យពួកគាត់ ឲ្យបានខ្ពស់នូវទិន្នផលទាំងការផលិតរបស់គាត់ ទាំងពូជអីផ្សេងៗដើម្បីជាមូលដ្ឋានមន្ទីរកសិកម្មយើងនេះ យើងខិតខំស្វែងរកនូវបច្ចេកទេសថ្មីៗ ដើម្បីយកមកផ្សព្វផ្សាយនិងណែនាំជូនទៅដល់បងប្អូន ដើម្បីធ្វើការដាំដុះដើម្បីទទួលបានគុណភាពនិងទិន្នផលខ្ពស់ ។

លោក ហយ ចន្ត្រា កសិករគំរូដាំដំណាំបន្លែនៅភូមិហាងសាវ៉ាត ឃុំសាឃួយបានអះអាងថា លោកអាចចែករំលែកបទពិសោធន៍នៃការដាំដុះបន្លែទៅបងប្អូនកសិករផ្សេងៗទៀតបាន នូវអ្វីដែលធ្វើកើតនិងទទួលបានលទ្ធផលល្អប្រកបដោយជោគជ័យ។
លោកបន្តថា បច្ចុប្បន្នសង្កេតឃើញកសិករភាគច្រើនបានផ្លាស់ប្តូរទំលាប់នែការដាំដុះហើយ គ្រាន់តែកសិករយើងមួយចំនួនពួកគាត់នូវមិនទាន់អនុវត្តបច្ចេកទេសដាំដុះបានត្រឹមត្រូវនៅឡើយនោះទេ ហើយកសិករខ្លះទៀតពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំសួនបន្លែ ទៅតាមបច្ចេកទេសថ្មីនៅឡើយដែរ។

លោកស្រី ខាវ ខាំអ៊ន មេឃុំសាមឃួយ បានបញ្ជាក់ថា ភាពខ្វះខាតនេះសូមឱ្យគម្រោងសាកវប្បកម្មកម្ពុជានិងអង្គការដៃគូរ ជួយកសិករយើងបន្ថែមទៀតដើម្បីឱ្យការដាំបន្លែមានសកម្មភាពកើនឡើងនៅតាមមូលដ្ឋាននិមួយៗ និងបាននាំបន្លែចេញទៅលក់នៅទីផ្សារជំនួសការទិញមកបរិភោគ។
លោកស្រីបន្ថែមថា នេះជាកត្តាចំបងក្នុងការដោះស្រាយជីវភាពរស់នៅផងនិងបានរួមគ្នាកាត់បន្ថយការពឹងផ្អែកក្នុងការដើរស៊ីឈ្នួល លក់កម្លាំងពលកម្ម ឬពឹងផ្អែកលើផលអនុផលព្រៃឈើ និងការចុះទូកទៅធ្វើនេសាទដែលនាំឱ្យជួបហានីភ័យផ្សេងៗនៅក្នុងរដូវបិទនេសាទនេះ។

សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមានកសិករ៤៦ក្រុម កំពុងនាំគ្នាផលិតបន្លែសរីរាង្គនេះមានដូចជា ម្រះ-សណ្តែកគួ-ននោង-ពោត-ល្ហុង-ត្រឡាច-ត្រប់-ត្រសក់-ប៉េងប៉ោះ- ម្ទេសផ្លោក-ស្ពៃគ្រប់មុខ -សាលាដ-ខាត់ណា-ត្រកួន-ស្ពៃក្រោប- ជាដើម៕
អត្ថបទ៖ ងិនលីម

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


