Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានអ៊ុយក្រែន មួយថ្ងៃស្លាប់ដល់ទៅ ២០០នាក់ (មានវីដេអូ)

បានផុស

នៅ

ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ BBC ថា ទាហានអ៊ុយក្រែនចន្លោះពី ១០០ទៅ ២០០ នាក់ត្រូវបានសម្លាប់ នៅសមរភូមិជួរមុខជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mykhaylo Podolyak និយាយថា អ៊ុយក្រែនត្រូវការប្រព័ន្ធកាំភ្លើងធំលោកខាងលិចរាប់រយទៀត ដើម្បីទប់ទល់ជាមួយរុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើត។

លោក​ក៏​បាន​និយាយដែរ​ថា ទីក្រុង​កៀវ ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់ ​ក្នុង​ការ​បន្តកិច្ច​ចរចា​សន្តិភាព​ជាមួយទី​ក្រុងមូស្គូនោះ​ទេ។

លោក Mykhaylo Podolyak

កងទ័ព​អ៊ុយក្រែន បានរងគ្រោះដោយការ​ទម្លាក់​គ្រាប់​បែក​ឥត​ឈប់ឈរ ខណៈកង​កម្លាំង​រុស្ស៊ី​ព្យាយាម​ដណ្តើម​កាន់កាប់​តំបន់ Donbas ទាំងមូល។

លោកក៏បានរំលឹកឡើងវិញផងដែរ នូវការអំពាវនាវរបស់អ៊ុយក្រែន​ សុំអាវុធបន្ថែមទៀតពីលោកខាងលិចដោយនិយាយថា “ភាពមិនស្មើគ្នា រវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន គឺជាហេតុផលសម្រាប់អត្រាជនរងគ្រោះយ៉ាងធ្ងន់ធ្ងររបស់អ៊ុយក្រែន”។

លោកលើកឡើងថា “ការទាមទាររបស់យើងសម្រាប់កាំភ្លើងធំ មិនមែនគ្រាន់តែជាការចង់បានមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់ នៅពេលនិយាយអំពីស្ថានភាពនៅលើសមរភូមិ។ អ៊ុយក្រែនត្រូវការប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតពី ១៥០ ទៅ ៣០០ ដើម្បីទប់ទល់នឹងរុស្ស៊ី”។

លោក Podolyak ក៏បានគូសបញ្ជាក់ដែរថា ការចរចាសន្តិភាពអាចចាប់ផ្តើមឡើងវិញបាន លុះត្រាតែរុស្ស៊ី ប្រគល់មកវិញនូវទឹកដីដែលខ្លួនដណ្តើមយក ចាប់តាំងពីការលុកលុយថ្ងៃទី២៤ខែកុម្ភៈ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តុលាការកាត់ទោសប្រហារជីវិត ទាហានស៊ីឈ្នួលអង់គ្លេស២នាក់ និងម៉ារ៉ុកម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម