Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការកាត់ទោសប្រហារជីវិត ទាហានស៊ីឈ្នួលអង់គ្លេស២នាក់ និងម៉ារ៉ុកម្នាក់ (មានវីដេអូ)

បានផុស

នៅ

តុលាការកំពូលរបស់សាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានកាត់ទោសប្រហារជីវិតចំពោះទាហានស៊ីឈ្នួលបីនាក់ ដែលត្រូវបានចាប់ខ្លួនអំឡុងពេលប្រយុទ្ធដើម្បីកងកម្លាំងអ៊ុយក្រែន។

ក្នុងចំណោមនោះ មានជនជាតិអង់គ្លេសចំនួន២នាក់ឈ្មោះ Aiden Aslin និង Shaun Pinner និងជនជាតិម៉ារ៉ុកម្នាក់ឈ្មោះ Saadun Brahim។

យោងតាមច្បាប់ DPR ការប្រហារជីវិតនឹងអនុវត្តត្រឹមតែមួយទម្រង់ប៉ុណ្ណោះ ពោលគឺអ្នកទាំង៣នឹងត្រូវប្រហារជីវិតដោយការបាញ់កាំភ្លើង ពីសំណាក់ក្រុមពេជ្ឈឃាត។

យ៉ាងណាក្តី ប្រធានអង្គចៅក្រមនិយាយថា ទណ្ឌិតអាចប្តឹងឧទ្ធរណ៍បានលើសេចក្តីសម្រេចរបស់តុលាការក្នុងរយៈពេលមួយខែ។

ទាហានស៊ីឈ្នួលទាំងបីនាក់នេះ បានសារភាពទទួលកំហុស លើការចោទប្រកាន់ពីបទព្យាយាមដណ្តើមអំណាចដោយបង្ខំ។

ជនជាតិ​អង់គ្លេសឈ្មោះ Aiden Aslin ក៏​បាន​សារភាព​កំហុសផងដែរ ថាបាន​ទទួល​ការ​បណ្តុះបណ្តាល​ក្នុង​គោលបំណង​ចូលរួម​សកម្មភាព​ភេរវកម្ម។ តុលាការ​បាន​សម្រេច​ថា អ្នក​ទាំង​បី​បាន​ទទួល​ប្រាក់​ឈ្នួល​ សម្រាប់​ការ​ប្រយុទ្ធ​នៅ​ខាងកង​កម្លាំង​អ៊ុយក្រែន។

ប្រធានអង្គចៅក្រមក៏បានកត់សម្គាល់ផងដែរថា ទាហានស៊ីឈ្នួលម្នាក់ឈ្មោះ Shaun Pinner កំពុងត្រូវបានចក្រភពអង់គ្លេសប្រកាសតាមចាប់ខ្លួន ក្នុងនាមជាភេរវករសម្រាប់ការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ទាហានស៊ីឈ្នួលដែលត្រូវបានចាប់ខ្លួន បាននិយាយថា មេធាវីការពារក្តីគ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការ និងព្យាយាមលើកលែងទោសប្រហារជីវិតអ្នកទាំងបី។

ចុងចោទក៏អាចស្នើសុំឲ្យអាជ្ញាធររដ្ឋាភិបាល DPR លើកលែងទោសពួកគេផងដែរ។ ក្នុងករណីនេះ ការកាត់ទោសប្រហារជីវិតរបស់ពួកគេ នឹងត្រូវបានជំនួសដោយការជាប់ពន្ធនាគាររយៈពេល ២៥ ឆ្នាំវិញ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ក្រុមហ៊ុនអាមេរិក និងអង់គ្លេស បញ្ជូនទាហានស៊ីឈ្នួលទៅអ៊ុយក្រែន តែអន្តរជាតិស្ងាត់ឈឹង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម