កីឡា
ក្រុមបាល់ទាត់អាហ្វ្រិកខាងត្បូង ស៊ុតចូលខ្លួនឯង ៤១គ្រាប់ ចាញ់គេ ៥៩ ទល់ ១ ជាប់បម្រាមមួយជីវិត
ពិតជារឿងដ៏ភ្ញាក់ផ្អើលបំផុត ដែលពិភពកីឡាមិនដែលជួបប្រទះសោះ។ រឿងបានកើតឡើងក្នុងការប្រកួតបាល់ទាត់លីគលំដាប់ទី៤ របស់ប្រទេសអាហ្វ្រិកខាងត្បូង។
ក្រុមចំនួន៤គឺ Shivulani Dangerous Tigers, Nsami Mighty Birds, Kotoko Happy Boys និង Matiyasi FC ត្រូវបានហាមឃាត់មិនឲ្យលេងបាល់ទាត់នៅ អាហ្វ្រិកខាងត្បូង អស់មួយជីវិត។
តើមានរឿងអ្វីកើតឡើង?
ក្រុម Matiyasi FC និង Shivulani Dangerous Tigers កំពុងប្រជែងពិន្ទុគ្នា ដើម្បីឡើងទៅលេងលីគលំដាប់ទីបី។
ក្រុម Shivulani នាំមុខ Matiyasi FC ៣ពិន្ទុនៅក្នុងតារាង ហើយមានគ្រាប់បាល់លើស ១៦គ្រាប់។ ប៉ុន្តែក្រុម Matiyasi FC មានគំនិត ទៅសុំក្រុម Nsami Mighty Birds ឲ្យជួយ។
ជាលទ្ធផល ក្រុម Matiyasi FC បានយកឈ្នះក្រុម Mighty Birds ដោយលទ្ធផល ៥៩ ទល់នឹង ១។ ហើយរឿងដែលហួសចិត្តបំផុតចំពោះលទ្ធផលនេះ គឺ ក្រុម Nsami ស៊ុតចូលទីខ្លួនឯងរហូតដល់ទៅ ៤១គ្រាប់ឯណោះ។
យ៉ាងណាក្តី ក្រុម Shivulani បានដឹងពីអ្វីដែលកើតឡើង ដូច្នេះនៅពេលចប់តង់ទី១ ពួកគេបានទៅរកគូប្រជែងគឺក្រុម Kotoko Happy Boys ដើម្បីសុំឲ្យជួយ។
ក្រុម Kotoko ក៏យល់ព្រម។ មុនពេលតង់ទី២ចាប់ផ្តើម កីឡាករពួកគេមួយចំនួន បានអះអាងថា ពួកគេអស់កម្លាំង លេងលែងកើត ហើយក្រុម Kotoko ចូលលេងតែ ៧ នាក់ប៉ុណ្ណោះ។
ជាលទ្ធផល ក្រុម Shivulani យកឈ្នះ Kotoko ៣៣ ទល់ ១។
ក្រៅពីក្រុមទាំង៤ ជាប់បម្រាមលេងបាល់មួយជីវិត អាជ្ញាកណ្តាលមួយចំនួនដែលចូលរួមក្នុងការប្រកួតនេះ ក៏ទទួលបម្រាម ដូចមន្ត្រីក្រុមមួយចំនួនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sports King
ចុចអាន៖ ការប្រកួតចំនួន៦ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលមានកំហុសពេលចាក់ភ្លេងជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៧ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ