Connect with us

ជីវិតកម្សាន្ដ

៦ ចំណុចធ្វើឲ្យ ហង្ស ម៉ានីតា គ្រងមកុដ Miss Universe Cambodia 2022

បានផុស

នៅ

ទម្រាំទទួលបានជ័យជម្នះក្លាយជាម្ចាស់មកុដ Miss Universe Cambodia វាមិនមែនជាការលេងសើចនោះទេ សម្រាប់កញ្ញា ហង្ស ម៉ានីតា ព្រោះនៅក្នុងកម្មវិធីសុទ្ធសឹងតែមានបេក្ខភាពជាច្រើនដែលពោលពេញទៅដោយសមត្ថភាពរួមទាំងធ្លាប់ឆ្លងកាត់បទពិសោធន៍លើឆាកអន្តរជាតិទៀតផង។ ប៉ុន្តែទោះជាយ៉ាងណា ម៉ានីតា នៅតែទទួលបានជោគជ័យ ហើយហេតុផលមួយចំនួននេះដែលធ្វើឲ្យនាងទទួលបានជ័យជម្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ម៉ានីតា ចេះដល់ទៅ ៣ ភាសា ខ្មែរ អង់គ្លេស បារាំង

២. ម៉ានីតា ជាអតីតលំដាប់រងទី២ Miss Tourism Metropolitan Inernational ឆ្នាំ ២០១៦

៣. ម៉ានីតា មានការត្រៀមខ្លួនរួចជាស្រេចក្នុងការប្រលងលើកនេះ ព្រោះនាងមានភាពជឿជាក់លើខ្លួនឯង

៤. ម៉ានីតា មានសម្រស់អំណោយផលពីធម្មជាតិ បូករួមសមត្ថភាពប៉ិនប្រសប់ កម្រិតវប្បធម៌ខ្ពង់ខ្ពស់

៥. យោងទៅតាមគោលកាណ៍របស់កម្មវិធី ម៉ានីតា ឆ្លើយសំណួរបានយ៉ាងល្អ មិនថាវគ្គ Closed door interview និង វគ្គ Top 10

៦. ក្រៅពីឈ្នះបានមកុដបវរកញ្ញាចក្រវាល ម៉ានីតា ទទួលបានពានរង្វាន់ដល់ទៅ ២ ថែមទៀត គឺ Best In Production Number និង Beyond Beautiful Smile

គួររំលឹកថា អ្នកដែលអាចគ្រងមកុដ Miss Universe បាន គឺតាមៈរយៈលក្ខខណ្ឌ ៤ ១. ការបញ្ចេញសមត្ថភាពលើឆាត ៤០% ២. ឈុតហែលទឹក ២០% ៣. ឈុតរាត្រីស្រមោលសរ ២០% និង ៤.ការសម្ភាស៍ផ្ទាល់ ៤០%៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម