ជីវិតកម្សាន្ដ
ជើងហោះហើរបវរកញ្ញាកម្ពុជា សុទីម៉ា ទៅប្រទេស El Salvador ត្រូវផ្លាស់ប្តូរ
បើតាមគម្រោងបវរកញ្ញាតំណាងកម្ពុជាដែលជាម្ចាស់មកុដបវរកញ្ញា Miss Universe Cambodia 2023កញ្ញា ចន សុទីម៉ា គឺបានត្រៀមខ្លួនចេញទៅប្រកួតសម្រស់នៅលើឆាកអន្តរជាតិនាថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ។ ប៉ុន្តែយ៉ាងណា កាលបរិច្ឆេទនៃការធ្វើដំណើរត្រូវបានផ្លាស់ប្តូរវិញ។

កញ្ញា ចន សុទីម៉ា ក្រោយក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា (Miss Universe Cambodia 2023) នាងត្រូវត្រៀមខ្លួនបំពេញភារកិច្ចដោយតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួត Miss Universe លើកទី៧២ នៅឯប្រទេស El Salvador នាខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្នុងនោះនាងក៏នាំនូវភាពអស្ចារ្យរបស់កម្ពុជាទៅកាន់ឆាកប្រកួតនេះផងដែរ។
ចំពោះការផ្លាស់ប្ដូរនេះ នៅលើទំព័រផេករបស់ក្រុមអ្នក គាំទ្របវរកញ្ញាកម្ពុជាបានបញ្ជាក់ដែរថា បវរកញ្ញាចក្រវាលកម្ពុជាប្អូនស្រី ចន សុទីម៉ា បានធ្វើការផ្លាស់ប្តូរការហោះហើរពីថ្ងៃទី០១ ខែវិច្ឆិកាមកថ្ងៃទី០២ ខែវិច្ឆិកា វិញនៅវេលាម៉ោង ៤និង ៥០នាទី ល្ងាចហ្វេនៗទាំងអស់គ្នាសូមកុំភ្លេចជូនដំណើរជាកម្លាំងចិត្តសម្រាប់ប្អូនស្រីណា។


ចំណែកឯស្ថាប័ន Miss Universe Cambodia ក៏ បានប្រកាសពីមូលហេតុថា កាលបរិច្ឆេទការធ្វើដំណើរទៅកាន់ប្រទេស El Salvador នឹងមានការផ្លាស់ប្តូរទៅថ្ងៃទី០២ ម៉ោង ៤និង ៥០នាទីល្ងាច ។ មូលហេតុគឺយើងត្រូវដូរជើងហោះហើរ ដោយសារថ្ងៃទី០១ យើងដាក់គីឡូបានតិចពេក ដូច្នេះគឺយើងត្រូវប្តូរជើងយន្តហោះទៅថ្ងៃ០២ ខែវិច្ឆិកា វិញ។
ស្ថាប័ន Miss Universe Cambodia ក៏បានស្នើសុំអ្នកគាំទ្រទាំងអស់គ្នាកុំភ្លេចចូលរួមការជូនដំណើររបស់ Miss Universe Cambodia 2023 ,ចន សុទីម៉ា នៅឯ Phnom Penh International Airport ឲ្យបានគ្រប់ៗគ្នាផង។


សូមជម្រាបថា បើតាមគម្រោងគឺ ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ នឹងហោះចេញទៅប្រកួតបវរកញ្ញាចក្រវាលលើកទី៧២ នៅឯប្រទេស El Salvador ថ្ងៃទី០១ ខែវិច្ឆិកា នេះ ប៉ុន្តែគម្រោងត្រូវបានផ្លាស់ប្តូរវិញ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


