ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី បង្ហើបបទពិសោធន៍ជោគជ័យក្នុងរឿងស្នេហា
ចំណងស្នេហារបស់អ្នកនាង ងិន ម៉ារ៉ាឌី ម្ចាស់មកុដ Miss Universe Cambodia 2021 និងស្វាមី គិតមកទល់ពេលនេះបានចាប់ផ្ដើមឡើងមានរយៈពេលជិត ១ ឆ្នាំហើយ ខណៈចំណងដៃអាពាហ៍ពិពាហ៍ គឺ ពួកគេកំពុងត្រៀមទទួលកូនដំបូង នាពេលឆាប់ៗ ខាងមុខ។

តាមការកត់សម្គាល់ក្រោយពីជោគជ័យលើវិស័យសិល្បៈមួយសន្ទុះមកនេះ បើក្រឡេកទៅមើលពីជីវិតគូរបស់អ្នកនាង ងិន ម៉ារ៉ាឌី វិញ ក៏មានសុភមង្គលខ្លាំងណាស់ដែរ ខណៈជារឿយៗ អ្នកនាង ម៉ារ៉ាឌី និង ស្វាមី តែងតែបង្ហាញពីក្ដីស្រឡាញ់ និងភាពផ្អែមល្ហែមក្នុងដំណើរកម្សាន្តជាលក្ខណៈ គ្រួសារ ដើម្បីឲ្យជីវិតគូកាន់តែមានន័យថែមមួយកម្រិតទៀត។

ដោយឡែកចាប់អារម្មណ៍នៅក្នុងដំណើរកម្សាន្តដ៏មានសេចក្ដីសុខជាមួយស្វាមី កាលពីថ្មីៗ មុននេះ ស្រាប់តែអ្នកនាង ងិន ម៉ារ៉ាឌី បានឆ្លៀតធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែលអាចជោគជ័យក្នុងរឿងស្នេហា។ អ្នកនាង ងិន ម៉ារ៉ាឌី បានលើកឡើងខ្លឹមសារថា «ដឹកដៃ My love ដើរតាមមាត់សមុទ្រ ហើយលួចខ្សឹបប្រាប់គាត់ថា សេចក្ដីស្រឡាញ់ បើបរិសុទ្ធពិត គឺវានឹងជោគជ័យ តែបើវាក្លែងក្លាយ ឬ មិនពិត គឺវានឹងបរាជ័យ»។

គួររម្លឹកថា តារាសម្ដែង និងម៉ូដែល ងិន ម៉ារ៉ាឌី បានសម្រេចចូលរោងការជាមួយលោក ទិត្យ វ៉ាន់ណូរ៉ា កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៣ ខណៈបច្ចុប្បន្ននាងក៏កំពុងតែពពោះកូនដំបូងបានប្រមាណ ៥ ខែហើយ។ មិត្តភ័ក្ដិ និងអ្នកគាំទ្រ បានអបអរសាទរចំពោះដំណឹងនេះ ហើយបានជូនពរឲ្យម្ដាយ និងកូន មានសុខភាពល្អទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


