សន្តិសុខសង្គម
ជិះម៉ូតូដេញកាប់ប្លន់តែមិនបានសម្រេច ពលរដ្ឋព័ទ្ធចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូប្រដេញតាមកាប់បំណងប្លន់យកម៉ូតូពីយុវជនពីរនាក់ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។
ករណីប៉ុនប៉ងប្លន់យកម៉ូតូនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្តីជនរងគ្រោះបានអះអាងថា មុនកើតហេតុពួកគេមានគ្នា៤នាក់ជិះម៉ូតូ៣គ្រឿង ដោយខ្លួននិងមិត្តភក្តិម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IV-7773 ចេញពីម្តុំកោះពេជ្រ ក្នុងគោលបំណងមកកន្លែងស្នាក់នៅម្ដុំផ្សារដីហុយ ។ ពេលធ្វើដំណើរមកដល់ចំណុចរង្វង់មូលនាងគង្ហីងស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំបិតបានដេញកាប់ពួកគេរហូតមកដល់ចំណុចភ្លើងស្តុបផ្សារដីហុយ ហើយដោយមានការភ័យខ្លាំងពេកពួកគេក៏បានជិះម៉ូតូបំបែកផ្លូវគ្នា។

ជនរងគ្រោះបានបន្តទៀតថា បន្ទាប់មកក្រុមក្មេងស្ទាវទាំងនោះបានបំបែកផ្លូវគ្នាដេញពួកគេរៀងៗខ្លួនដែរ។ ចំណែកពួកគេទាំងពីរនាក់ត្រូវបានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយកាំបិតជិះដេញកាប់ពួកគេរហូតដល់ចំណុចកើតហេតុខាងលើក៏ដួលម៉ូតូទៅលើចិញ្ចើមផ្លូវ ទើបពួកគេស្រែកថា ចោរៗធ្វើឱ្យផ្អើលដល់សន្តិសុខយាមនៅក្បែរកន្លែងកើតហេតុ និងប្រជាពលរដ្ឋនាំគ្នាផ្អើលឈូឆររួមនឹងសមត្ថកិច្ចនាំគ្នាព័ទ្ធចាប់បានជនសង្ស័យម្នាក់ និងកាំបិតមួយដើម ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីធ្វើការសួរនាំបន្ត៕
អត្ថបទ៖ សុខុម




-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន