ព័ត៌មានជាតិ
ក្រុមហ៊ុន Booyoung Group គ្រោងសាងសង់សាកលវិទ្យាល័យ បណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ
ក្រុមហ៊ុន Booyoung Group បានលើកឡើងអំពីការបើកគម្រោងសាងសង់អគារសាលារៀន និងសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកា នៅកម្ពុជា។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន Booyoung Group ពិភាក្សាការងារទាក់ទងនឹងសំណើ បើកសាលារៀន សាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាសាលាគិលានុបដ្ឋាយិកា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍គាំទ្រដល់គម្រោងបើកសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបើកសាកលវិទ្យាល័យបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកា ដោយយល់ឃើញថា គម្រោងនេះនឹងជួយលើកកម្ពស់ដល់វិស័យអប់រំនៅកម្ពុជាក្នុងរូបភាព បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស ក៏ដូចជាបង្កើតឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា។ បណ្ឌិតសភាចារ្យ លើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងជួយគាំទ្រគម្រោងនេះឱ្យបានជោគជ័យ។

លោកអគ្គនាយកក្រុមហ៊ុន Booyoung Group បានលើកឡើងថា ការបើកគម្រោងសាងសង់អគារសាលារៀន និងសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកា ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា ក៏ដូចជាបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកាក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


