នយោបាយ
លោក សុន ឆ័យ នឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅដើមខែក្រោយ
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានអះអាងថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅដើមខែកក្កដាខាងមុខនេះ ដើម្បីពិភាក្សាជាមួយមេធាវី ទាក់ទងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងបណ្តឹងរបស់ស្ថាប័ន គ.ជ.ប ។ លោកថា ការចាកចេញពីប្រទេសនេះ មិនមែនដោយសារបណ្តឹងទេ គឺដោយសាតែលោកមានការងារចាំបាច់ត្រូវធ្វើ។ នេះបើតាមការបញ្ជាក់របស់លោក សុន ឆ័យ ប្រាប់វិទ្យុបរទេសមួយ កាលពីយប់ថ្ងៃទី ២២ ខែមិថុនា។

លោក សុន ឆ័យ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់អូស្រ្តាលី កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២។ លោក សុន ឆ័យ បញ្ជាក់យ៉ាងដូច្នេះថា «សូមបញ្ជាក់ជូនដែរថា ខ្ញុំបានសម្រេចរួចហើយ ក្នុងការវិលត្រឡប់ទៅវិញ ខ្ញុំបានទិញសំបុត្រយន្តហោះហើយ ខ្ញុំនឹងត្រឡប់ទៅវិញ បើគិតពីថ្ងៃនេះទៅនៅ ៩ថ្ងៃទៀត ហើយខ្ញុំនឹងទៅដល់ភ្នំពេញវិញ ដោយមានការនានាត្រូវធ្វើមួយចំនួនដូច្នេះ…ខ្ញុំនឹងចេញទៅថ្ងៃទី ១ ខែកក្កដា»។
បើតាមលោក សុន ឆ័យ ការចាកចេញពីប្រទេសកម្ពុជានេះ មិនមែនដោយសារតែបញ្ហារឿងក្តីទេ គឺដោយសារតែលោកមានការងារត្រូវធ្វើ រយៈពេល ៣សប្តាហ៍ ហើយនៅពេលបំពេញការងាររួច លោកនឹងត្រឡប់មកប្រទេសកម្ពុជាវិញតាមកំណត់។ លោកថា នៅពេលមកដល់ប្រទេសកម្ពុជា លោកនឹងជួបជាមួយមេធាវី ដើម្បីពិគ្រោះពិភាក្សាគ្នាទាក់ទងទៅនឹងបណ្ដឹងចំនួនពីរ ហើយក៏ត្រូវពិគ្រោះគ្នាជាមួយគណបក្សភ្លើងទៀនលើករណីបណ្ដឹងនេះផងដែរ ថាតើគណបក្សមានគោលជំហរយ៉ាងម៉េចទាក់ទងនឹងបណ្តឹងនេះ។
គួររលឹកថា លោក សុន ឆ័យ ដែលមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន កំពុងទទួលរងបណ្តឹងចំនួន ២ គឺទីមួយ. បណ្តឹងពាក់ព័ន្ធការចោទ និងការបំភ្លៃព័ត៌មាន ជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលត្រូវបានចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ហើយបណ្តឹងនេះ មេធាវីបានទាមទារសំណងជំងឺចិត្តចំនួន ៤.០០០លានរៀល ឬប្រហែល ១លានដុល្លារអាមេរិក។ ទីពីរ. បណ្តឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈរបស់ស្ថាប័នគ.ជ.ប ដែលបណ្តឹងនេះ បានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ