Connect with us

សន្តិសុខសង្គម

រន្ទះបាញ់ស្លាប់ ស្ត្រីពោះធំ ៨ ខែ ចេញពីផ្ទះទៅរាវខ្យង

បានផុស

នៅ

ស្ត្រីវ័យកណ្តាលពោះធំ ៨ ខែម្នាក់ ចេញពីផ្ទះទៅរាវខ្យងយកមកលក់ចិញ្ចឹមក្រុមគ្រួសារ តែអកុសលត្រូវរន្ទះបាញ់ស្លាប់ ពេលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រឿងរាវនេះកើតឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះ ពេលអង្គុយលាងខ្យង នៅក្នុង ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីមូលដ្ឋានម្នាក់បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ បាន លី ភេទស្រី អាយុ ៤៤ ឆ្នាំ មាន​ទម្ងន់ ៨ ខែរស់នៅ ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រុមគ្រួសារនេះមានសមាជិកសរុបដល់ទៅ៨នាក់ ហើយ​គ្រួសារ១នោះក្រីក្រណាស់។

មន្ត្រីមូលដ្ឋានបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះស្ត្រីរងគ្រោះ បានចេញពីផ្ទះទៅរាវខ្យង​យក​មកលក់។ ក្រោយពីរាវបានហើយយកខ្យងមកលាងទឹកនៅក្បែរផ្ទះ ស្របពេលនោះស្រាប់តែមានភ្លៀងធ្លាក់១មេយ៉ាងធំលាយឡំខ្យល់កន្ត្រាក់ ស្រាប់តែរន្ទះបាញ់ចំស្រ្តីរងគ្រោះបណ្តាលឲ្យរបួងធ្ងន់។ ពេលនោះក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរមណ្ឌលសុខភាពស្រុកម៉ាឡៃ ដើម្បីសង្គ្រោះបន្ទាន់ដោយសារជនរងគ្រោះរបួសធ្ងន់ពេក គ្រូពេទ្យមិនអាចសង្ក្រោះបានក៏ស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។

សពជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកមកផ្ទះវិញដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។

មន្ត្រីមូលដ្ឋានបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងពេលមេឃភ្លៀង មានខ្យល់កន្ត្រាក់ ផងត្រូវប្រមូលកូនចៅរកកន្លែងជ្រកដែលមានសុវត្តិភាព ព្រោះរន្ទះសព្វថ្ងៃនេះកាចខ្លាំងណាស់បាញ់មនុស្សស្លាប់ងាយជាងបកចេកទៅទៀត៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៨ នាទីutes មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ២០ នាទីutes មុន

តម្រូវការកសិផលកសិករក្នុងខេត្តបាត់ដំបងកើនឡើង ក្រោយបិទច្រកព្រំដែន

ព័ត៌មានជាតិ២១ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យទីតាំងស្តុក និងក្លាសេផ្លែឈើ ១ កន្លែង ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ

ព័ត៌មានជាតិ២២ នាទីutes មុន

អាជ្ញាធរមីន សហការជាមួយសាកលវិទ្យាល័យអង់គ្លេស អភិវឌ្ឍដ្រូនគ្មានមនុស្សបើកគាំទ្រការបោសសម្អាតមីននៅកម្ពុជា

សេដ្ឋកិច្ច៤៣ នាទីutes មុន

ក្រុមហ៊ុនកូរ៉េ ស្វែងរកឱកាសវិនិយោគ លើការកែច្នៃប្រេង និងឧស្ម័ន ពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម