Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ​សហការជាមួយ​អង្គការសង្គមស៊ីវិល​ដាក់​ឱ្យប្រើប្រាស់​សៀវភៅ​ការពារកុមារ​នៅតាមសាលារៀន

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេច​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​សៀវភៅប្រតិបត្តិជុំវិញកិច្ចការពារកុមារនៅតាមសាលារៀនទូទាំងប្រទេស។

គម្រោងនេះសម្រេចចេញជាផ្លូវការក្រោមកិច្ចសហការរបស់អង្គការ Save the Children (SCI) អង្គការទស្សនពិភពលោក (WVI-C) អង្គការ PLAN ជាមួយក្រសួងអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពុត សាមិត្ត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ យុវជន និងកីឡា បានលើកឡើងថា សៀវ​ភៅ​ណែនាំប្រតិបត្តិ ស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀននេះ សមស្របតាម គោលនយោបាយ​ស្តីពីសាលាកុមារមេត្រី ដែលមានយុទ្ធសាស្ត្រសំខាន់ៗចំនួន៦ ក្នុងនោះយុទ្ធសាស្ត្រទី៤ នៃក្របខណ្ឌ សាលាកុមារមេត្រីគឺ សុខភាព សុវត្ថិភាព និងកិច្ចការពារកុមារ ធានាថា “កុមារទាំងអស់ ចូលរួម​ក្នុងការ​សិក្សា” បានទទួលការថែទាំ និងគាំទ្រលើកទឹកចិត្ត អំពីបុគ្គលនិងស្ថាប័នអ្នក​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បីជួយឱ្យកុមារមានសុខភាពល្អ និងសុវត្ថិភាព ព្រមទាំងការពារពួកគេ ពីអំពើហិង្សា​គ្រប់​ទម្រង់នៅក្នុងសាលារៀន គ្រួសារ និងសង្គម។ លោកថា ការដាក់ទណ្ឌកម្មលើរាងកាយ ផ្លូវចិត្ត និងផ្នែកស្មារតីនៅតាមសាលារៀនត្រូវបានហាមឃាត់ ដូចមានចែងក្នុង មាត្រា៣៥ នៃច្បាប់ស្តីពីការអប់រំ និងមាត្រា១២ នៃអនុក្រឹត្យ​ស្តីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។

ក្រៅពីនេះ សៀវភៅណែនាំប្រតិបត្តិស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន ក៏ជួយជំរុញ​ការអនុវត្តគោលនយោបាយ ស្តីពីកិច្ចការពារកុមារនៅតាមសាលារៀន និងជាជំនួយដល់ សាលា​រៀន ក្នុងការអនុវត្តទទួលបានប្រសិទ្ធភាព និងវិជ្ជាជីវៈក្នុងការបង្ការទប់ស្កាត់ ឆ្លើយតប​និងបញ្ជូន កុមារទៅទទួល សេវាគាំទ្រត្រឹមត្រូវ និងសមស្រប ព្រមទាំងសេវាផ្តល់​ការប្រឹក្សាផ្លូវចិត្ត ប្រកបដោយ​ភាពកក់ក្ដៅ មានភាពជឿជាក់ និងទំនុកចិត្តចំពោះកុមារដែលរងផលប៉ះពាល់ពីអំពើហិង្សា និងការកេងប្រវ័ញ្ចផ្សេងៗនៅក្នុង គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

សេចក្ដីប្រកាសព័ត៌មានរួមរបស់អង្គការ អង្គការ Save the Children អង្គការទស្សនពិភពលោក និង អង្គការ PLAN បានលើកឡើងថា ការបណ្ដុះបណ្ដាល​ជុំវិញការយល់ដឹងអំពីសៀវភៅណែនាំប្រតិបត្តិ​ ស្ដីពីកិច្ចការពារកុមារ នៅក្នុងសាលារៀន និងបរិបទនៃហិង្សាលើកុមារ​ទទួលបានភាពជោគជ័យ ខណៈគម្រោងបានគាំទ្រ និងផ្សព្វផ្សាយសៀវភៅនេះ ដោយកំណត់វិធីពង្រឹងកាការពារ និងឆ្លើយតបហិង្សាលើកុមារនៅកម្រិតសាលារៀន និងសហគមន៍។

លោកស្រី ប៊ីយ៉ាងកា ខលីយ័រ នាយកស្ដីទីអង្គការ Save the Children ប្រចាំកម្ពុជាលើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណ និងអរគុណចំពោះអ្នកគាំទ្រទាំងអស់ ជាពិសេសភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងគំនិតផ្ដួចផ្ដើមនៃសុវត្ថិភាព​ក្នុងការសិក្សា។ គម្រោងដែលយើងកំពុងបង្ហាញ គឺអាចធ្វើទៅបាន​ដោយការគាំទ្រ​ដ៍សប្បុរសរបស់ពួកគេ​ ហើយនឹងមានផលប៉ះពាល់រយៈពេលវែង​ មិនត្រឹមតែសម្រាប់កុមារ​ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងប៉ុណ្ណោះទេ ថែមទាំងបានមកពីមេរៀនដែលបានរៀនផងដែរ ដែលអាចបង្កើតបាន​ នៅក្នុងគម្រោង និងគោលនយោបាយ​នាពេលអនាគត»។

លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោក បានលើកឡើងដែរថា អង្គការទស្សនពិភពលោក ដឹងថា បញ្ហានេះ ទាមទារការចូលរួមពីសហគមន៍មួយទាំងមូល​ ដើម្បីការពារកុមារពីអំពើហិង្សា។ គម្រោងសាកល្បងរបស់យើងបានបង្ហាញថា នៅពេលដែលសិស្សានុសិស្ស សមាជិកនៃគណៈកម្មាធិការឃុំ ដើម្បីស្ដ្រី និងកុមារ គ្រូបង្រៀន ឪពុកម្ដាយធ្វើការជាមួយគ្នា ពួកគេអាចធ្វើឱ្យសាលារៀន និងសហគមន៍ក្លាយជាកន្លែងមានសុវត្ថិភាពទាំងអស់​ដែលកុមារសមនឹងទទួលបាន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម