Connect with us

KPT+

ប្រលោមលោក «ស្រឡាញ់បងជ្រៅជាងសមុទ្រ» នឹងចេញផ្សាយយប់នេះ ក្រោយអ្នកគាំទ្ររង់ចាំជិត ២ ឆ្នាំ

បានផុស

នៅ

អ្នកនិពន្ធ​ ម៉ីសន សុធារី និងចេញផ្សាយកម្រងប្រលោមលោក ដែលត្រូវបានទុកឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំប្រមាណជាជិតពីរឆ្នាំមកហើយ ក្រោម​​ចំណងជើង​ថា «ស្រឡាញ់​បង​ជ្រៅ​ជាង​សមុទ្រ»។

អ្នកនិពន្ធ​ ម៉ីសន សុធារី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺ​ជា​វណ្ណកម្ម​អក្សរសិល្ប៍ថ្មីបំផុត និងចុងក្រោយបង្អស់ដែលចេញផ្សាយភាគដំបូង​នៅលើ​ប្រលោមលោក meysansotheary.com និង​​សង្ឃឹមថា ទាក់ទាញ​បាន​នូវអ្នកអានច្រើនកុះករ ដូចកំពូលប្រលោមលោកល្បីៗមុន រួមមាន «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» «ស្រទន់មន្ត​ស្នេហ៍» «អធិរាជ​បេះដូង» «បេះដូងមេគង្គ» «ស្នេហ៍កិច្ចសន្យាស្នេហាយើង» របស់អ្នកនិពន្ធ​ដដែល។

អ្នក​និពន្ធ​រូប​នេះ​បាន​និយាយ​ឱ្យ​ដឹងថា ដោយសារតែមានបញ្ហាខ្លះនៅក្នុងការរៀបចំ meysansotheary.com និង​គម្រោង​ការងារផ្សេងៗក្នុងការ​ទទួលយក​មក​ប្រកួតប្រជែង​ស្នាដៃ​ពី​អ្នក​និពន្ធ​វ័យ​ក្មេង​បី​ជំនាន់ គឺMSTWriters ជំនាន់ទីមួយ អ្នកនិពន្ធក្រៅសាលា MSTWriters រដូវកាលទីពីរ​អ្នកនិពន្ធជុំវិញបឹងទន្លេសាប និងMSTWriters រដូវកាលទី៣ អ្នកនិពន្ធមកពីដែល​និរតីដែលធ្វើឲ្យ​អ្នកស្រី​កំពុង​មាន​ការមមាញឹកនៅក្នុងការធ្វើយ៉ាងណា​ឲ្យប្រលោមលោក​នេះ​ចេញ​បាន​ទៅ​តាម​ការ​គ្រោងទុក ។

នៅក្នុងបទសន្ទនារបស់ខ្លួនជាមួយហ្វេន​ក្លិប​កាល​ពីដើមសប្ដាហ៍នេះ អ្នកនិពន្ធ ម៉ីសន សុធារី​បាន​និយាយ​ថា ប្រលោមលោក​មួយនេះ​ជួបការ​លំបាក​គួរសម ក្នុងការ​បង្កើត​ចរិត​លក្ខណៈ​តួអង្គ​ពិសេស​ឱ្យ​មាន​លក្ខណៈខុសពីតួអង្គ​ក្នុងរឿងមុនៗ ហើយក៏ជាសាច់រឿងមាន​ភាពបត់បែនច្រើន ទិដ្ឋភាព​ពណ៌នា​ក៏​ថ្មី​សន្លាង ភាគច្រើន​ផ្ដោត​ទៅ​លើ​ដែន​និរតី​នៃ​ប្រទេស​កម្ពុជា ជា​តំបន់​ឆ្នេរ​សមុទ្រ​និង​ដែនកោះ។

នៅក្នុងខ្សែរឿងដ៏វែងនេះផងដែរ អ្នក​និពន្ធ​សង្ឃឹម​ថានឹងចូលរួម ផ្តល់​បាននូវពុទ្ធិថ្មី ការសិក្សាអំពី​ជំនាញ​ទន់ មធ្យោបាយ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ការប្រឈមមុខទៅនឹងស្ថានភាពតឹងតែង អត្ដចរិត​ខុសៗគ្នា​ ពីររវាងតួអង្គមួយទៅតួអង្គមួយ ដែល​ប្រព្រឹត្ដ​ឆ្លើយតប​គ្នា បង្កើតបាន​ទៅជា​បទពិសោធន៍​សំខាន់​នៅ​ក្នុង​ដំណោះស្រាយ​ជីវិត ដែលយុវវ័យជាអ្នកអាននឹងទទួលបាន។

គួរបញ្ចាក់ដែរថា មិត្តអ្នកអានដែលនិយមប្រលោមលោក អាចចូលអានរឿង «ស្រលាញ់បងជ្រៅជាងសមុទ្រ» បីភាគដំបូង​ដោយ​ឥតគិតថ្លៃ​ នៅលើវេបសាយឌីជីថល meysansotheary.com សម្រាប់​ភាគបន្ត​បន្ទាប់ អ្នកអាននឹងត្រូវបង់ប្រាក់១០០០០រៀល អាចចូលអានគ្រប់ភាគគ្រប់រឿង​ពេញ​មួយខែ និង៨០០០០រៀល​ សម្រាប់​ពេញ​មួយ​ឆ្នាំ​ផង​ដែរ៕

ចុចអាន៖ម៉ោង ៨ យប់នេះ អ្នកនិពន្ធ ម៉ីសន សុធារី សម្ពោធចេញភាគមួយ នៃប្រលោមលោកថ្មី «ទំនុកភ្លេងស្នេហ៍»

ចុចអាន៖«ដែននិរតី» MST Writer រដូវកាលទីបី ចាប់ទទួលស្នាដៃហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤១ នាទី មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម