Connect with us

កីឡា

បច្ចេកវិជ្ជា offside ពាក់កណ្តាល​ស្វ័យប្រវត្តិ នឹងត្រូវ​ប្រើប្រាស់​នៅ FIFA World Cup 2022

បានផុស

នៅ

FIFA បានប្រកាសថា បច្ចេកវិទ្យា​ពាក់កណ្តាល​ស្វ័យប្រវត្តិ offside នឹងត្រូវ​បាន​យកទៅ​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) នៅ​ប្រទេស​កាតា ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចេកវិទ្យា​ថ្មី​នេះ នឹង​ផ្តល់ជូន​នូវ​ឧបករណ៍​ជំនួយ​ដល់​អាជ្ញាកណ្ដាល​ក្នុង​បន្ទប់​វីដេអូ និង​អាជ្ញាកណ្ដាល​នៅលើ​ទីលាន ដើម្បី​ជួយ​ពួកគេ​ធ្វើការ​ឱ្យបាន​កាន់តែ​លឿន ត្រឹមត្រូវ​ជាង​មុន និង​ការសម្រេចចិត្ត បាន​កាន់តែច្បាស់​ជាង​មុន ក្នុង​ពានរង្វាន់​ដ៏​ធំ​បំផុត​មួយ​នេះ​។

បន្ទាប់ពី​ជោគជ័យ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល (VAR) នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក កាលពី​ឆ្នាំ​២០១៨ (FIFA World Cup 2018) នៅ​ប្រទេស​រុស្ស៊ី ប្រធាន FIFA លោក Gianni Infantino បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​ធំ​មួយ​ថា FIFA នឹង​ខិតខំ​ប្រើប្រាស់​សក្តានុពល​ពេញលេញ​នៃ​បច្ចេកវិទ្យា​នៅក្នុង​បាល់ទាត់ និង​ពង្រឹង​បន្ថែម VAR ដើម្បី​បន្ត​ភាព​ឈានមុខ​នៃ​បច្ចេកវិទ្យា​នៅក្នុង​ការប្រកួត​។​

បច្ចេកវិទ្យា​ថ្មី​នេះ​ប្រើប្រាស់​កាមេរ៉ា​តាមដាន​ចំនួន ១២​គ្រឿង ដែល​ដាក់​នៅក្រោម​ដំបូល​នៃ​កីឡដ្ឋាន ដើម្បី​តាម​ចាប់យក​បាល់ និង​ទិន្នន័យ​រហូតដល់ ២៩​ចំណុច​របស់​កីឡាករ​ម្នាក់ៗ ក្នុង​ល្បឿន ៥០​ដង​ក្នុង​មួយ​វិនាទី ដោយ​គណនា​ទីតាំង​ពិតប្រាកដ​របស់​ពួកគេ​នៅលើ​ទីលាន​។

ដោយ​ការរួមបញ្ចូល​ទិន្នន័យ​រាងកាយ និង​តាម​​យក​បាល់ បច្ចេកវិទ្យា​ថ្មី​នេះ​ផ្តល់នូវ​ការជូនដំណឹង​ដោយ​ស្វ័យប្រវត្តិ​ដល់​ក្រុមមន្ត្រី​អាជ្ញាកណ្ដាល​នៅក្នុង​បន្ទប់​ប្រតិបត្តិការ​វីដេអូ នៅពេលណា​ដែល​បាល់​ត្រូវបាន​ចាប់​ដោយ​កីឡាករ​ដែល​ស្ថិតក្នុង​ស្ថានភាព offside នៅពេលនេះ​។ ដំណើរការ​នេះ​នឹង​ប្រើ​រយៈពេល​តែ ២-៣​វិនាទី ដែល​មានន័យថា​ការសម្រេចចិត្ត​ពិន័យ offside អាច​ត្រូវបាន​ធ្វើឡើង​លឿន និង​ត្រឹមត្រូវ​ជាង​មុន​។

សូមបញ្ជាក់ថា FIFA World Cup 2022 នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២១ ខែ​ខែវិច្ឆិកា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ២៥ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូល​ពីអាមេរិក ​ក្រោមការព្រមព្រៀងថ្មី

សន្តិសុខសង្គម៣៥ នាទីutes មុន

អាជ្ញាធរខេត្តកោះកុងប្រាប់ឲ្យអ្នកគ្រប់គ្រង​សហគមន៍អេកូទេសចរណ៍ត្រៀមស្វាគមន៍ភ្ញៀវ ខណៈឆ្នាំនេះ ខេត្តនឹងធ្វើម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ

KPT+៣៧ នាទីutes មុន

Bill Gates ថា អាជីពតែមួយគត់ ដែល AI មិនអាចជំនួស ទោះជា១០០ឆ្នាំទៀតក៏ដោយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម