ព័ត៌មានជាតិ
ផ្សារធំទីពីរក្នុងខេត្តស្វាយរៀង ចែកជូនតូបដល់អាជីវករ ១២០ តូប លក់ដូរដោយឥតគិតថ្លៃ
ផ្សារមរតក ដែលជាផ្សារធំទីពីរក្នុងខេត្តស្វាយរៀងវិនិយោគអស់ទឹកប្រាក់ជាង ១ លានដុល្លារ បានផ្តល់តូបដល់អាជីវករ ចំនួន ១២០ តូប លក់ដូរដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់បងប្អូនប្រជាកសិករ ទិញឬលក់ បន្លែ ផ្លែ ឈើ ត្រីសាច់ និងសម្ភារ:ប្រើប្រាស់សំខាន់ៗនៅជិតផ្ទះ និងសហគមន៍របស់ពូកគាត់តែម្ដង។


លោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមរតកបានបញ្ជាក់ថា ផ្សារមរតកជាផ្សារធំទី២ នៅលើទឹកដីក្រុងស្វាយរៀងបន្ទាប់ពីផ្សារវាលយន្ត។ ផ្សារនេះបានវិនិយោគអស់ទឹកប្រាក់ជាង ១ លានដុល្លារ ដោយបែងចែកជា ៣ ប្រភេទ មានតូបសរុបចំនួន ៣៦៥ តូប។ ក្នុងនោះតួបក្រោមដំបូលផ្សារធំមានចំនួន ២៤៥ តូប ប្រភេទស្តង់ជុំវិញផ្សារចំនួន ៧២ ស្តង់ និងស្តូបផ្សារក្រមួន ឬផ្សារមេឃចំនួន ១២០ តូប ហើយតូបដែលចែកជូនដល់ពលរដ្ឋជាអាជីវករលក់ដូរដោយឥតគិតថ្លៃគឺស្តូបផ្សារក្រមួន ឬផ្សារមេឃចំនួន ១២០ តូប។



លោក សោម សុធា មានប្រសាសន៍បន្តទៀតថា ផ្សារមរតកនឹងរៀបចំរួចរាល់ ១០០% នៅត្រឹមខែកក្កដានេះ ហើយក្រោយពេលបើកដំណើរការ អាជីវករអាចចូលមកលក់ដូរក្នុងពេលឆាប់ៗនេះ មានទាំងប្រភេទ បន្លែ ត្រី សាច់ អាហារ ផ្លែឈើ ទំនិញជាច្រើនប្រភេទទៀត។
លោកអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិ ទើបលោកមានឱកាសបានវិនិយោគនិងការ អភិវឌ្ឍន៍លើទឹកដីខេត្តស្វាយរៀង ក្នុងនោះក៏មានការគាំទ្រពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អាជ្ញាធរដែនដីនិងស្ថាប័នដែលមានការពាក់ព័ន្ធជួយសម្របសម្រួលដល់ក្រុមហ៊ុនរបស់លោក ក្នុងការបង្កើតផ្សារមរតកនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាជនក្នុងក្រុងស្វាយរៀង និងសហគមន៍នេះកាន់តែងាយស្រួល ប្រកបអាជីវកម្មផ្សេងៗ៕
អត្ថបទ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


