Connect with us

ព័ត៌មានអន្ដរជាតិ

ពេទ្យ វៀតណាម ជាង ៩ ពាន់នាក់ឈប់ធ្វើការ ព្រោះតែប្រាក់ខែ និងបន្ទុកការងារ

បានផុស

នៅ

បុគ្គលិកពេទ្យសាធារណៈវៀតណាមជាង ៩,២០០ នាក់បានលាឈប់ពីការងារក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ដោយសារតែប្រាក់ខែទាប និងការកើនឡើងនៃបន្ទុកការងារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទតាមអ៊ីនធឺណិតកាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Do Xuan Tuyen បាននិយាយថា បុគ្គលិកពេទ្យជាង ៥,២០០ នាក់បានលាឈប់ពីការងារកាលពីឆ្នាំមុន និង ៤,០០០ នាក់ទៀតនៅឆ្នាំនេះ ។

លោកបញ្ជាក់ថា ប្រាក់បៀវត្សរ៍ និងតម្រូវការមិនតាមបំណង ក៏ដូចជាការកើនឡើងនៃបន្ទុកការងារអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ គឺជាមូលហេតុចម្បងសម្រាប់ការលាឈប់នេះ ខណៈអ្នកខ្លះបានលាឈប់ពីការងារពេទ្យ ដោយសារតែបញ្ហាសុខភាព និងផ្លូវចិត្ត ។

លោក Tuyen បាននិយាយថា ភាគច្រើនបុគ្គលិក​ពេទ្យដែល​បាន​លាឈប់គឺ​នៅ​ក្នុង​ទីក្រុង​ហាណូយ និង​ហូជីមិញ ហើយគ្រាន់តែនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ មានបុគ្គលិកពេទ្យទីក្រុងហូជីមិញប្រហែល ៤០០ នាក់ទៅហើយបានលាឈប់ ពោលស្មើនឹងមធ្យមភាគពេញមួយឆ្នាំនៅក្នុងសម័យមុនកូវីដ ។

ចំណែកនៅ​ទីក្រុង​ហាណូយ​មាន​មនុស្ស​ប្រហែល ៩០០ នាក់​លាឈប់ពីការងារពេទ្យ​ក្នុង​រយៈពេល ១៨ ខែ​ចុង​ក្រោយ​នេះ ហើយការ​ចាកចេញ​នេះ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ខ្វះខាត​បុគ្គលិក និងប៉ះពាល់​ដល់​ការ​ព្យាបាល​ជំងឺ ស្របពេល​ដែលស្ថានភាព​កូវីដក្នុងប្រទេសនៅ​តែ​ធ្ងន់ធ្ងរនៅឡើយ ។

គួរបញ្ជាក់ថា នៅខែមេសាទីក្រុងហូជីមិញបានអនុម័តដំណោះស្រាយមួយដើម្បីរកប្រាក់ជាង ១៣៨ ពាន់លានដុង (៥.៩ លានដុល្លារ) ក្នុងមួយឆ្នាំ និងបន្តរហូតដល់ឆ្នាំ ២០២៥ ដើម្បីជួលបុគ្គលិកឲ្យធ្វើការក្នុងមន្ទីរពេទ្យចំនួន ៣១០ ទីតាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ ឡាវ តភ្ជាប់ប្រព័ន្ធផ្លូវរថភ្លើងស្ដង់ដារទៅ ចិន តាមរយៈ ថៃ និងសាងសង់ផ្លូវដែកជាមួយ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម