Connect with us

KPT+

ហេតុផល ៥ យ៉ាង ពីមនុស្សមានទម្លាប់ណាត់ជួបខ្លួនឯង ជាងមានគ្នា

បានផុស

នៅ

នៅក្នុងន័យជាក់ស្តែង ការណាត់ជួបគឺមានន័យថា ជាមួយនរណាម្នាក់ ឬដៃគូ។ សកម្មភាពដែលតែងតែធ្វើដើម្បីបំពេញពេលណាត់ជួប ជាធម្មតាគ្រាន់តែជជែកគ្នា ញ៉ាំអាហារ មើលកុន ឬទៅវិស្សមកាលនៅកន្លែងណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ សកម្មភាព​ទាំង​នេះ​មិន​ត្រឹម​តែ​អាច​ធ្វើ​បាន​ដោយ​គូស្នេហ៍​ប៉ុណ្ណោះ​ទេ។ មានមនុស្សមិនតិចទេ ដែលសប្បាយចិត្តនឹងធ្វើអ្វីៗទាំងអស់តែម្នាក់ឯង ដោយមិនគិតពីថា តើខ្លួនគេនៅលីវ ឬមានដៃគូរួចទៅហើយ។ ដោយ​សារ​តែ​បែប​នេះ ពួក​គេតែងមានទម្លាប់ណាត់​ជួបជាមួយ​ខ្លួន​ឯង​ ដើ​ម្បីចង់ដឹងថាចិត្តរបស់គេរឹងមាំប៉ុណ្ណា។

១ ការណាត់ជួបអ្នកដ៏ទៃ ច្រើនតែធុញទ្រាន់ មនុស្ស​ដែល​ចេញ​ទៅ​ក្រៅ​ជាមួយ​ខ្លួន​ឯង​ មិន​មែន​ជា​អ្នក​មិន​ដែល​មាន​កាលបរិច្ឆេទ​ពិត​ប្រាកដ​នោះ​ទេ។ អាចថាពួក​គេ​ធ្លាប់​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​ជា​ច្រើន​នាក់​ពី​មុន ហើយ​មាន​អារម្មណ៍​ថា​ការណាត់ជួប ​មិន​រីករាយ​ដូច​ការ​រំពឹង​ទុក។ ជាឧទាហរណ៍ ទំនោរ​ចង់​និយាយរឿងដូចគ្នា គ្រាន់តែចែចង់គ្នា សកម្មភាពក៏ឯកា មានអារម្មណ៍ថា​មិនមានសេរីភាព ក្នុងខ្លួនក្នុងពេលណាត់ជួបជាដើម។ ទន្ទឹមនឹងនេះ ការណាត់ជួបជាមួយខ្លួនឯង ​ផ្តល់នូវបទពិសោធន៍ខុសគ្នា។ អ្វី​គ្រប់​យ៉ាង​ដែល​បាន​ធ្វើ​ គឺ​ត្រូវ​តែ​កែ​តម្រូវ​តាម​ការ​រីករាយ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។

២ ត្រូវ​ព្យាយាមធ្វើឲ្យដៃគូសប្បាយចិត្ត ក្នុងអំឡុងពេលណាត់ជួបជាមួយដៃគូ អ្នកត្រូវមានកាតព្វកិច្ច ព្យាយាមធ្វើឲ្យ​ដៃគូ​សប្បាយចិត្ត។ ជាពិសេស​ការជ្រើសរើស​ទីកន្លែង​ត្រូវតែត្រឹមត្រូវ និង​ធ្វើ​តាម​ចំណង់ចំណូលចិត្ត​របស់​ដៃគូ ហើយ​ជាពិសេស​ ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើរឿងផ្សេង​ទៀត ​ដើម្បី​ធ្វើឲ្យ​គាត់​សប្បាយចិត្ត។ លក្ខខណ្ឌ​នេះ​ ធ្វើឲ្យអ្នក​ដែល​ឱកាស​ដើម្បី​ផ្គាប់ចិត្ត​ខ្លួនឯង​ ដោយ​មិន​ចាំបាច់​គិត​អំពី​ថា ​តើ​អ្នកដទៃ​នឹង​ចូលចិត្ត​ឬ​អត់។

៣ មិនមាន​ពេលវេលាសម្រាប់​ខ្លួនឯង ការ​នៅ​ជាមួយ​ខ្លួនឯង ​គឺ​ជា​ពេលវេលា​ដ៏​ល្អ​មួយ ​ដើម្បី​សម្រាក​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។ មិន​បាច់​ដើរ​លេង​ក្រៅ​ចំណាយ​លុយ ​ដើម្បី​មើល​ទៅ​ឥត​ខ្ចោះ​សម្រាប់​នរណា​ម្នាក់​ឡើយ។ មនុស្ស​ដែល​នឿយហត់​នឹង​ទម្លាប់​របស់​ខ្លួនឯង​ពេក ចូលចិត្ត​ប្រើ​ថ្ងៃ​ចុង​សប្ដាហ៍​សម្រាប់​ខ្លួន​ឯង។ នេះមិនមែនជាការសម្រេចចិត្តអាត្មានិយមទេ តែដូចជាការបញ្ចូលថ្មឲ្យខ្លួនឯង មុនពេលត្រលប់មកប្រឈមមុខ​នឹងថ្ងៃដ៏មមាញឹក។

៤ ឱកាស​ដើម្បីទទួលស្គាល់តម្រូវការផ្ទាល់ខ្លួន​ នឹង​កាន់តែប្រសើរ ប្រសិនបើមនុស្សម្នាក់តែងតែណាត់ជួបអ្នកដ៏ទៃ នោះអ្វីដែលគាត់យល់ភាគច្រើន គឺមិនមែន​ជាតម្រូវការរបស់​ខ្លួន​ទេ។ វាល្អប្រសិនបើដៃគូ ក៏ចង់រៀន​យល់ពីតម្រូវការរបស់គាត់។ ពួកគេអាចធ្វើឲ្យគ្នាទៅវិញទៅមកយ៉ាងងាយស្រួល។ ប៉ុន្តែ​បើ​គាត់​មិន​ធ្វើ​ទេ គាត់​នឹង​ឈាន​ដល់​ចំណុច​ឆ្អែតចិត្ត ហើយ​នឹង​លែង​មាន​សមត្ថភាព​តាម​តម្រូវការ​របស់​ខ្លួន​ ដើម្បី​ប្រយោជន៍​អ្នក​ដទៃ​ទៀត​ហើយ។

៥ មិនចង់ពឹងផ្អែកលើនរណាម្នាក់សម្រាប់សុភមង្គលខ្លួនឯង ដូចដែលបានរៀបរាប់ខាងលើ ការណាត់ជួបខ្លួនឯង មិនមានន័យថា មនុស្សម្នាក់នោះនៅលីវនោះទេ។ សូម្បី​តែ​មនុស្ស​ដែល​មាន​ដៃ​គូ ​ម្តង​ម្កាល​ក៏​អាច​ជ្រើស​រើស​ពេល​វេលា​នៅ​ម្នាក់​ឯង​ដែរ។ មូលហេតុ គាត់​បាន​ដឹង​ថា​ការ​ពឹង​លើ​ដៃគូ​ខ្ពស់​ពេក ​គឺ​មិន​ល្អ​សម្រាប់​គាត់។ គាត់មិនចង់ នៅពេលដែលដៃគូរបស់គាត់រវល់ខ្លាំង ហើយមិនអាចសុំណាត់ជួបបានទេ សុភមង្គលហាក់ដូចជាបាត់ពីជីវិតរបស់គាត់។

ពេលខ្លះការចេញទៅក្រៅជាមួយខ្លួនឯង ជួយធ្វើឲ្យអ្នកបានដឹងថា អ្នកនៅតែសប្បាយរីករាយ ហើយជីវិតគឺល្អ ទោះបីជាគូស្នេហ៍មិននៅក្បែរក៏ដោយ។ ការ​ណាត់​ជួប​ជាមួយ​ខ្លួន​ឯង ​គឺ​មិន​សប្បាយ​ជាង​ការ​ណាត់​ជួប​ដៃគូ​របស់​អ្នក​ទេ​។ ប៉ុន្តែអាចធ្វើឲ្យយើងបានដឹងថា ខ្លួនឯងជានរណាដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល ៥ កុំវាយបកវិញ នៅពេលមានមនុស្សផ្តល់យោបល់ដល់យើង

ចុចអាន៖កំហុស ៥ យ៉ាង អ្នកតែងធ្វើពេលកំណត់គោលដៅជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា៣៧ នាទីutes មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង៥០ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង៥៦ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម