កីឡា
លោក Conor និយាយពីចំណុចគ្រោះថ្នាក់របស់បឹងកេតមុនប៉ះគ្នាថ្ងៃស្អែក
ក្លឹបព្រះខ័នរាជស្វាយរៀងនឹងក្លាយជាភ្ញៀវទៅសួរសុខទុក្ខក្លឹបបឹងកេតវេលាម៉ោង៣:៤៥នាទីរសៀល ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២នេះនៅផ្ទះរបស់បឹងកេតក្នុងរាជធានីភ្នំពេញសម្រាប់ការប្រកួតសប្តាហ៍ទី១០ ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ។

មុនការប្រកួតនៅថ្ងៃស្អែក លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានធ្វើការប្រៀបធៀបពីទម្រង់លេងរបស់ភ្នំពេញក្រោនជាមួយបឹងកេត។ គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានលើកឡើថា ៖«ភ្នំពេញក្រោនជាក្រុមដែលលេងដើម្បីគ្រប់គ្រងបាល់បានច្រើនយ៉ាងល្អ។ ក្រុមរបស់យើងបានយកឈ្នះដោយសារតែការលេងទម្រង់វាយបកប៉ុណ្ណោះ»។
លោក Conor Nester បន្តថា ៖«ចំពោះក្រុមបឹងកេតវិញពូកែលេងទម្រង់វាយបក។ ជាពិសេសខ្សែប្រយុទ្ធជួរមុខ ម៉ាត់ ណូរ៉ុន និង សៀង ចន្ធា។ ពួកគេគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះក្រុមរបស់យើងត្រូវតែប្រុងប្រយ័ត្នមែនទែននៅពេលជួបដៃគូដែលមានគុណភាពបែបនេះ»។

កាលពីសប្តាហ៍ទី៩ ថ្ងៃទី៥ ខែកក្កដាកន្លងទៅនេះ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោននៅចុងម៉ោងដោយលទ្ធផល ១-០ នៅក្នុងផ្ទះរបស់ខ្លួនដើម្បី បន្តកំណត់ត្រាមិនដែលចាញ់ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


