ព័ត៌មានអន្ដរជាតិ
អ្នកបាញ់ប្រហារលោក Abe បានឆែកមើល YouTube ដើម្បីផលិតកាំភ្លើង
ប្រភពស៊ើបអង្កេតបានឲ្យដឹងកាលពីថ្ងៃអាទិត្យទី១០ខែកក្កដាថា បុរសដែលបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe បានឆែកមើល YouTube នៅពេលបង្កើតអាវុធ ដែលប្រើក្នុងការវាយប្រហារលើមេដឹកនាំ កាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន។

លោក Tetsuya Yamagami អាយុ ៤១ ឆ្នាំបាននិយាយថា គាត់បានសាកល្បងកាំភ្លើងផលិតដោយខ្លួនឯង នៅឯទីតាំងមួយកន្លែងដែលជាប់ពាក់ព័ន្ធនឹងក្រុមសាសនាដែលគាត់ស្អប់។ លោក Yamagami អះអាងថា ម្តាយរបស់គាត់បាន បរិច្ចាគប្រាក់យ៉ាងច្រើន ដល់អង្គការដែលគាត់ជឿថា មានទំនាក់ទំនងជាមួយលោក Abe។
ប៉ូលិសក្រុង Nara ជឿថា គាត់បានសាកល្បងអាវុធ មុនការវាយប្រហារដែលគ្រោងទុក។ លោក Yamagami បានបដិសេធថា ការបាញ់ប្រហារនេះ មិនមានពាក់ព័ន្ធនឹងរឿង នយោបាយទេ។

កាំភ្លើងច្នៃជាច្រើនដើម ស្រដៀងនឹងកាំភ្លើងដែលប្រើដើម្បីសម្លាប់លោក Abe ត្រូវបានរឹបអូសពីផ្ទះរបស់ Yamagami ហើយប៉ូលិសក្រុងនិយាយថា Yamagami បានឆែកមើល YouTube ក្នុងការប៉ុនប៉ងម្តងហើយម្តងទៀតដើម្បីផលិតអាវុធ។
ប្រភពក៏បាននិយាយដែរថា កាំភ្លើងដែល Yamagami ផលិតដើម្បីបាញ់លោក Abe គឺត្រូវបានរចនាឡើង ដើម្បីបាញ់បាន៦គ្រាប់ក្នុងពេលតែមួយ។ ផ្សំឡើងពីបំពង់ដែកចំនួនពីរ ដោយរុំបង់ស្អិត និងប្រើប្រាស់គ្រាប់ ដាក់ក្នុងសម្បកប្លាស្ទិកតូចៗដែលបាញ់ចេញពីបំពង់ទាំងពីរ, អាវុធនេះគឺស្រដៀងទៅនឹងកាំភ្លើងស្នប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kyodo
ចុចអាន៖ កាលបរិច្ឆេទ រៀបចំពិធីបុណ្យសពលោក Abe ត្រូវបានប្រកាស

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ