ជីវិតកម្សាន្ដ
វិថីសិល្បៈ ៩ឆ្នាំរបស់ BTS ត្រូវបានថតជាខ្សែភាពយន្តឯកសារ ដែលនឹងចាក់ផ្សាយឆាប់ៗនេះ
ឈានជើងចូលវិស័យសិល្បៈជិតមួយទសវត្សរ៍ វិថីជីវិតក្រុមតន្ត្រី BTS ត្រូវបានថតជាខ្សែភាពយន្តឯកសារ ដែលនឹងមានចាក់ផ្សាយលើសេវាកម្មស្ទ្រីមរបស់ក្រុមហ៊ុន Walt Disney Co នៅឆ្នាំក្រោយ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

ខ្សែភាពយន្តនេះនឹងបង្ហាញខ្លួនជាលើកដំបូង នៅ២០២៣ ដោយរួមបញ្ចូលទាំងតន្ត្រី និងវីដេអូរបស់ក្រុមកូរ៉េខាងត្បូងរយៈពេល ៩ឆ្នាំកន្លងទៅ។ ខ្សែភាពយន្តចំណងជើង “BTS Monuments: Beyond the Star” ជាខ្សែភាពយន្តភាគបែបឯកសាររៀបរាប់ពីជីវិតប្រចាំថ្ងៃ គំនិត និងផែនការរបស់សមាជិកក្រុម ក្នុងកំឡុងពេលនៃការប្រឡូកក្នុងពិភពតន្រ្តីជិត ១០ឆ្នាំមកនេះ។

ក្រុមហ៊ុន Disney ថ្លែងថា ខ្សែភាពយន្តឯកសារ “BTS Monuments: Beyond the Star” នឹងចេញផ្សាយជាសកលនៅលើសេវាកម្មផ្សាយរបស់ខ្លួន រួមទាំងនៅលើ Disney+ ផងដែរ។ ចំណែកវេទិកាស្ទ្រីមផ្សេងទៀត រួមមាន Hulu និង Disney + Hotstar ក៏មានផ្សាយដែរ។ ក្នុងនោះក្រុមហ៊ុនមិនបានបញ្ជាក់ទេថា “BTS Monuments: Beyond the Star” នឹងមាននៅលើទីផ្សារឬអត់ឡើយ។

គួររំលឹកថា កាលពីខែមុនក្រុម K-pop បានប្រកាសពីការបំបែកក្រុមមួយរយៈពេល ខណៈសមាជិកកំពុងសម្រុកធ្វើការលើគម្រោងទោល ប៉ុន្តែជាដំណឹងល្អមួយសម្រាប់ហ្វេនៗ ព្រោះវិថីតន្ត្រីរបស់ក្រុមនេះនឹងលាតត្រដាងលើស្គ្រីនក្នុងពេលដ៏ខ្លីខាងមុខ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សមាជិក BST ជាប់ឈ្មោះជាសេដ្ឋី ព្រោះម្នាក់ៗកាន់កាប់ប្រាក់សុទ្ធរាប់សិបលាននៅក្នុងដៃ
ចុចអាន៖ ដឹងអាថ៌កំបាំងរក្សាវ័យមិនចេះចាស់របស់ អតីតតួ ហាន់ជីអ៊ុន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


