កីឡា
អបអរសាទរ! អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកនៅអាមេរិកមុននេះបន្តិច
កីឡាការិនីប៊ូល និងប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសពិភពលោកហើយ បន្ទាប់ពីបានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិកនៅវគ្គផ្តាច់ព្រ័ត្រដោយពិន្ទុ៤១-២១ វេលាម៉ោង៦ព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games។

បន្ទាប់ពីឈ្នះមេដាយមាសពិភពលោកលើវិញ្ញាសាវាយទោលយកពិន្ទុ វីរកីឡាការិនី អ៊ុក ស្រីមុំ ត្រូវចាប់ដៃគូជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា ដើម្បីប្រកួតលើវិញ្ញាសាគូនារី។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាពិភពលោកដែលធ្វើនៅសហរដ្ឋអាមេរិកមានប្រទេសជាង១០០មកពីជុំវិញពិភពលោក និងមានកីឡាជាង៣០ប្រភេទ ហើយកម្ពុជាបញ្ជូនតែកីឡាប៉េតង់មួយប៉ុណ្ណោះដែលមានកីឡាការិនីពីររូបចូលប្រកួត៕


អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


