ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងប្រើកម្លាំងយោធាជា “មធ្យោបាយចុងក្រោយ” រារាំងមហិច្ឆតា នុយក្លេអ៊ែររបស់ អ៊ីរ៉ង់
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញចេតនាប្រើប្រាស់កម្លាំងយោធាជាមធ្យោបាយចុងក្រោយ ដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរ ។

លោក បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អ៊ីស្រាអែលកាលពីថ្ងៃពុធថា វាគឺជា “កំហុសដ៏មហិមាមួយ” សម្រាប់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ស្របពេលដែលអ៊ីរ៉ង់ខិតជិតទទួលបានអាវុធនុយក្លេអ៊ែរច្រើនជាងកាលពីមុនទៅទៀត ។
ទន្ទឹមនោះ អ្នកសម្ភាសន៍ក៏បានលើកឡើងពីការអត្ថាធិប្បាយកន្លងមករបស់លោក បៃដិន ផងដែរដែលថា លោកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា អ៊ីរ៉ង់នឹងមិនទទួលបានអាវុធនុយក្លេអ៊ែរ ហើយនៅពេលសួរថាតើការអត្ថាធិប្បាយនេះមានន័យថា រដ្ឋបាលរបស់លោកនឹងប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ឬយ៉ាងណា, លោក បៃដិន បានឆ្លើយថា “មែនហើយ ប្រសិនបើរឿងនោះកើតឡើង នេះជាជម្រើសចុងក្រោយរបស់យើង” ។

លោក បៃដិន បានកត់សម្គាល់ថា មនុស្សមួយចំនួនគិតថា សហរដ្ឋអាមេរិកបានដើរចេញពីមជ្ឈិមបូព៌ាក្រោមការគ្រប់គ្រងរបស់រដ្ឋាបាលចុងក្រោយរបស់លោក ត្រាំ ហើយវានឹងបង្កើតភាពខ្វះចន្លោះដែលចិន និងរុស្ស៊ីនឹងបំពេញ ប៉ុន្តែយើងមិនអាចឲ្យរឿងនោះកើតឡើងបានទេ ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ាជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង ខណៈលោកនឹងបង្កើតភាពជាដៃគូថ្មីក្នុងចំណោមសម្ព័ន្ធមិត្តក្នុងតំបន់ និងកាត់បន្ថយផលប៉ះពាល់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើការផ្គត់ផ្គង់ស្បៀងអាហារ និងប្រេងឥន្ធនៈជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


