សុខភាព
ការរួមភេទ ផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង
គូស្វាមីភរិយាមួយចំនួនទំនងជាគិតថាការវិលទៅរកសកម្មភាពលើគ្រែក្រោយភាគីណាមួយជួបបញ្ហាគាំងបេះដូង ទំនងជាអាចបង្កឲ្យមានគ្រោះថ្នាក់។ ប៉ុន្តែការសិក្សាបានរកឃើញថា ការវិលទៅរកសកម្មភាពលើគ្រែវិញ ក្នុងរយៈពេលពីរបីខែក្រោយមានអាការៈគាំងបេះដូង មានទំនាក់ទំនងនៅនឹងជួយឲ្យការរស់នៅបានប្រសើរជាមុន។

ការសិក្សាបានអះអាងថាសកម្មភាពរួមភេទជាចំណែកមួយជួយដល់សុខុមាលភាពរបស់មនុស្សយើង ហើយថាការវិលទៅរកសកម្មភាពរួមភេទវិញក្រោយមានជំងឺគាំងបេះដូង ក៏ជាផ្នែកមួយជួយដល់សុខភាព។

ការសិក្សានេះបានចុះផ្សាយក្នុង European Journal of Preventive Cardiology កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ ការសិក្សាបានប្រមូលព័ត៌មានលើមនុស្សដែលមានសកម្មភាពផ្លូវភេទចំនួន៤៩៥នាក់ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរវាងឆ្នាំ១៩៩២ ឬ១៩៩៣ ពេលដែលអ្នកទាំងនោះជួបបញ្ហាគាំងបេះដូងលើកដំបូង។
លទ្ធផលសិក្សាបង្ហាញថាអ្នកដែលបានរក្សាសកម្មភាព ឬបង្កើនសកម្មភាពរួមភេទក្នុងរង្វង់ពេលប្រាំមួយខែបន្ទាប់ពីមានបញ្ហាគាំងបេះដូង ប្រឈមនឹងការស្លាប់៣៥ភាគរយទាបជាងអ្នកដែលមិនសូវមានសកម្មភាពរួមភេទឡើងវិញ។
ថ្វីដ្បិតតែការសិក្សាខាងលើមិនអាចបញ្ជាក់បានច្បាស់ថាការរួមភេទជួយឲ្យអ្នកជួបបញ្ហាគាំងបេះដូងរស់នៅបានយូរក៏ដោយចុះ តែថាកត្តាសកម្មភាពរួមភេទ និងការរស់នៅបានយូរអង្វែងគឺមានទំនាក់ទំនងគ្នា។

ក្រុមអ្នកស្រាវជ្រាវពន្យល់ថាការរួមភេទជាទម្រង់មួយនៃការធ្វើលំហាត់ប្រាណ ដែលជួយដល់ចង្វាក់បេះដូង និងសម្ពាធឈាម។ ទោះបីថាការហាត់ប្រាណខ្លាំងៗ ពេលខ្លះធ្វើឲ្យមនុស្សយើងជួបបញ្ហាគាំងបេះដូង តែថាការហាត់ប្រាណបានទៀងទាត់ជួយកាត់បន្ថយហានិភ័យបញ្ហាសុខភាពបេះដូងបានយូរអង្វែង។

ដូចនេះហើយ តាមរយៈការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវថាគួរតែអាចជួយកាត់បន្ថយការភ័យខ្លាចបានខ្លះដល់អ្នកធ្លាប់ជួបបញ្ហាគាំងបេះដូង និងអាចវិលត្រឡប់ទៅរកសកម្មភាពលើគ្រែរបស់ខ្លួនវិញបាន៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ សាកតាមក្បួនប៉ុន្មាននេះ ប្ដីប្រពន្ធលែងភ័យខ្លាចអត់កូន
សូមចុចអាន៖ កត្តាអ្វី បណ្តាលឲ្យកើតមានឡើង នៃដុំមហារីកបំពង់អាហារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


