Connect with us

ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្ដេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យ​ទូរគមនាគមន៍

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសប្ដេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍។ ការប្ដេជ្ញានេះ គ្រាដែលលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២​​ ដោយបែងចែកជា ៤ក្រុម​ ជាមួយប្រតិបត្តិករទូរគមនាគមន៍ចំនួន ៤៥ ក្រុមហ៊ុន ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ស្របតាមសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ សំដៅការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាពនិងតម្លៃសមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានជម្រាបជូនប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណិត និងវិធានការដោះស្រាយ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុន ដែលបានជួបប្រទះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជ​មានក្នុងវិស័យទូរគមនាគមន៍ ដោយអនុវត្តតាមច្បាប់ ស្តីពី ទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើឲ្យសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត បានល្អប្រសើរឡើង។

គួររំលឹកថា កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី បញ្ហាសេវាទូរសព្ទចល័ត សេវាអ៊ីនធឺណិត និងវិធានការដោះស្រាយ។ តាមរយៈសេចក្ដីជូនដំណឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ចាប់តាំងពីខែមេសា ឆ្នាំ ២០២០ មក ក.ប.ទ. បានដាក់ចេញនូវយន្តការកែទម្រង់ស៊ីជម្រៅផ្ទៃក្នុង នៅគ្រប់អង្គភាពចំណុះ និងនៅនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)។

ក្នុងការកែទម្រង់នោះ មានការរៀបចំពង្រឹងសមត្ថភាពមន្ត្រីរាជការ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង ការពង្រឹងប្រសិទ្ធភាព និងតម្លាភាពលើការប្រមូលចំណូល និងទារបំណុល ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

បន្ថែមពីលើនេះ ក.ប.ទ. បានចាត់ទុកការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ជាការងារអាទិភាពបំផុត ដើម្បីធានាថា អ្នកប្រើប្រាស់ទទួលបានសេវាប្រកបដោយគុណភាពនិងតម្លៃសមរម្យ។ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានជោគជ័យ លើផ្នែកជាច្រើនក្នុងវិស័យទូរគមនាគមន៍ក៏ដោយ។ ក៏ប៉ុន្តែកិច្ចការមួយចំនួន នៅមិនទាន់កែលម្អឲ្យបានល្អប្រសើរនៅឡើយ ដូចជា៖ បញ្ហាគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម