Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីលង្កា ជ្រើសតាំងលោក Ranil Wickeremesinghe ជាប្រធានាធិបតីថ្មី

បានផុស

នៅ

សមាជិកសភាស្រីលង្កា បានបោះឆ្នោតជ្រើសរើសលោកនាយករដ្ឋមន្ត្រី Ranil Wickeremesinghe ឲ្យក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ថ្វីបើគាត់មិនមានប្រជាប្រិយភាពពីសាធារណជនក៏ដោយ។

លោក Wickremesinghe ត្រូវប្រឈមមុខនឹងភារកិច្ចដឹកនាំប្រទេសនេះ ចេញពីការដួលរលំផ្នែកសេដ្ឋកិច្ច និងស្តារសណ្តាប់ធ្នាប់សាធារណៈឡើងវិញ បន្ទាប់ពីមានការតវ៉ារយៈពេលច្រើនខែ។

គាត់បានយកឈ្នះគូប្រជែងឈ្មោះ Dullus Alahapperuma ក្នុងការបោះឆ្នោតដែលធ្វើឡើងនៅរដ្ឋសភា នាថ្ងៃពុធទី២០ខែកក្កដានេះ។

គួររម្លឹកឡើងវិញថា អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសកាលពីសប្តាហ៍មុន។

គាត់បានធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវ និងបន្ទាប់មក ទៅសិង្ហបុរី បន្ទាប់ពីបាតុកររាប់ពាន់នាក់ បានសម្រុកចូលវិមានប្រធានាធិបតី និងអគាររដ្ឋាភិបាលផ្សេងទៀត ដោយអំពាវនាវឲ្យគាត់លាលែងពីតំណែង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ស្រីលង្កា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន សាជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម