ព័ត៌មានជាតិ
សម្តេច ហេង សំរិន ប្រាប់ក្រុមការងារចុះមូលដ្ឋានឲ្យស្វែងយល់ពីទុក្ខលំបាក និងខិតខំដោះស្រាយសំណូមពររបស់ប្រជាជន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យមន្ត្រីគណបក្សពិនិត្យកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋានឱ្យមានបរិមាណ និងលទ្ធភាពសមស្រប និងទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ដែលបានប្រគល់ឱ្យ និងផ្សារភ្ជាប់ជាមួយប្រជាជន ស្វែងយល់ពីទុក្ខលំបាកប្រជាជន ខិតខំដោះស្រាយសំណូមពររបស់ប្រជាជន ព្រមទាំងជួបសំណេះសំណាលថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រគណបក្សជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីថ្មីៗនេះ។

ជាមួយគ្នានោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជំរុញឱ្យមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ការពារដាច់ខាតនូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំងជ្រុលនិយម។
ប្រសាសន៍របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ របស់ខេត្ត និងការផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញកាលថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ ២០២២ នៅមន្ទីរគណបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ទី ២៣ ខែកក្កដា ឆ្នាំ ២០២២ នេះ។
សម្រាប់ខេត្តត្បូងឃ្មុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ បានដំណើរការ មិនខុសពីស្ថានភាពរួមនៃដំណើរការបោះឆ្នោតក្នុងទូទាំងប្រទេសនោះទេ ពោលគឺបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែងឡើយ។ ប្រជាពលរដ្ឋច្រើនកុះករបានទៅបោះឆ្នោត នៅតាមការិយាល័យនីមួយៗប្រកបដោយភាពថ្លៃថ្នូរសប្បាយរីករាយតាមឆន្ទៈ ដើម្បីជ្រើសរើសតំណាងឱ្យបន្តដឹកនាំនៅឃុំ សង្កាត់ និងមូលដ្ឋានរបស់ខ្លួនសម្រាប់អាណត្តិ ៥ ឆ្នាំបន្ត។ ប្រការនេះបានឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃដំណើរការប្រជាធិបតេយ្យសេរី ពហុបក្សស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។

សម្តេច ហេង សំរិន ដែលជាប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំផងនោះ បានវាយតម្លៃលទ្ធផលនេះថា បានបង្ហាញឱ្យឃើញច្បាស់ពីជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្របខ័ណ្ឌខេត្ត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ឈានទៅរកជ័យជំនះថ្មីទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ខាងមុខ។ សម្តេចបានកោតសរសើរចំពោះលោក លោកស្រី ក៏ដូចជាមន្ត្រីយើងទាំងអស់ ដែលជាក្នុងក្រុមការងារគណបក្ស ដែលលះបង់អស់កម្លាំងកាយ ស្មារតី និងសម្ភារៈ ខិតខំបំពេញភារកិច្ច ដែលគណៈអចិន្ត្រៃយ៍បានដាក់ចេញក្នុងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ រហូតសម្រេចបាននូវជ័យជំនះដ៏ធំធេងជូនគណបក្ស សម្រាប់ជាមូលដ្ឋានគ្រឹះឆ្ពោះទៅដណ្តើមជោគជ័យបន្តទៀតនាពេលខាងមុខ។


បើតាមសម្តេច ហេង សំរិន ដើម្បីសម្រេចការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រនេះ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ភារកិច្ចមួយចំនួនរួមមាន៖ ការពារដាច់ខាតសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម, ជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន, ជំរុញការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីស្តារ និងកំណើនជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, ជំរុញការអភិវឌ្ឍគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ និងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អឆាប់រហ័ស និងបន្តអនុវត្តន៍គោលនយោបាយគាំពារសង្គម ជាពិសេសជួយគាំពារជនក្រីក្រ ជនងាយរងគ្រោះដោយជំងឺកូវីដ-១៩ ជាដើម៕
អត្ថបទ៖ កោះកែវ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


