ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលជំរុញពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ស្កាត់ការឆ្លងមេរោគថ្មីៗ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នាដើម្បីឱ្យមានភាពស៊ាំ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មីៗនៅក្នុងសហគមន៍។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋនៅសង្កាត់គោកឃ្លៀង នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្រោយពីមិនមានអ្នកឆ្លងរយៈពេល ៥២ ថ្ងៃកន្លងមក តែមិនមានអ្នកស្លាប់ទៀតទេដែលទាំងនេះបណ្តាលមកពីការចាក់វ៉ាក់សាំង។

លោករដ្ឋមន្ត្រីបានណែនាំឱ្យប្រជាពលរដ្ឋ អាជ្ញាធរ ចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ ពិសេសគ្រូពេទ្យចាក់វ៉ាក់សាំង ត្រូវពាក់ម៉ាស ពាក់របាំងមុខ ពាក់ស្រោមដៃ ព្រោះពេទ្យធ្វើជាគំរូគេ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា៖ “សូមកុំធ្វេសប្រហែសឱ្យសោះ មានអ្នកខ្លះធ្លាប់ឆ្លងកូវីដ-១៩ហើយ នៅតែបន្តឆ្លងបន្តទៀត ដោយសារអង្គបដិបក្សរបស់មនុស្សម្នាក់ៗថយចុះក្នុងរយៈពេល៣ ទៅ៦ខែ ព្រោះតែឥទ្ធិពលប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង។ ដូចនេះទាមទារឱ្យចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ដើម្បីឱ្យមានភាពស៊ាំ និងអង្គបដិបក្សទប់ទល់នឹងមេរោគកូវីដ-១៩”។

យោងតាមរបាយការណ៍ក្រសួងសុខាភិបាលប្រចាំថ្ងៃបានឱ្យដឹងថា ថ្ងៃនេះក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២០នាក់ សុទ្ធតែឆ្លងក្នុងសហគមន៍ទាំងអស់ មានអ្នកជាសះស្បើយ ១៤ នាក់ និងស្លាប់ គ្មាន។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣៦ ៦៥១ នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៤៣៥ នាក់ និងអ្នកស្លាប់ ៣ ០៥៦ នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


