ជីវិតកម្សាន្ដ
ការផ្តល់ថ្នាំពន្យារកំណើតដល់សត្វ អាចបង្កឱ្យប៉ះពាល់ដល់ជីវិតរបស់ពួកវា
មនុស្សគ្រប់រូបនៅពេលដែលមានសត្វចិញ្ចឹមជាភេទញី មិនថា សត្វឆ្កែ សត្វឆ្មា ឬ សត្វផ្សេងទៀតឡើយ គឺពួកគេតែងតែចាក់ថ្នាំពន្យារកំណើតទៅដល់សត្វភេទញីទាំងនោះ ដើម្បីកុំឱ្យពួកវាមានកូនច្រើន ព្រោះពិបាកក្នុងការមើលថែ និងចិញ្ចឹម។ ប៉ុន្តែ ក្នុងនាមពួកគេជាម្ចាស់ពុំបានដឹងឡើយថា ការចាក់ថ្នាំ ឬ ផ្តល់ជាថ្នាំគ្រាប់សម្រាប់ពន្យារកំណើត អាចប៉ះពាល់ដល់ជីវិតសត្វទាំងអស់នោះ។

អង្គការដែលអភិរក្សសត្វមិនរកប្រាក់ចំណេញ និងជួយការពារសត្វអនាថានៅកម្ពុជាមាន ឈ្មោះថា Animal Rescue Cambodia (ARC) បានលើកឡើងថា ការចាក់ថ្នាំពន្យារកំណើតដល់សត្វចិញ្ចឹមដូចជា ឆ្កែ ឬឆ្មាញី អាចធ្វើឱ្យសត្វទាំងនោះស្លាប់បាន។ ការពន្យារកំណើតប្រើថ្នាំទៅដល់សត្វអាចបណ្តាលឱ្យមានដុំខ្ទុះ និងអាចបណ្តាលឱ្យមានការឆ្លងរោគក្នុងស្បូនសត្វរហូតដល់ស្លាប់។ ជាពិសេស គឺនៅពេលដែលម្ចាស់សត្វធ្វើការចាក់ថ្នាំពន្យារកំណើតដល់ពួកគេ កំឡុងពេលដែលសត្វកំពុងមានផ្ទៃពោះ ក៏អាចបង្កឱ្យកូនក្នុងផ្ទៃ និងសត្វដែលជាមេឈានដល់ការបាត់បង់ជីវិតទៀតផង។

អង្គការ ARC បានប្រាប់ពីវិធីសាស្រ្តក្នុងការការពារសត្វពីការកើតកូនលើសចំនួន និងមានសុវត្ថិភាពចំពោះសត្វ គឺការគ្រៀវឆ្មា ឬឆ្កែញី ជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បី ជួយសត្វទាំងនោះឱ្យរូចផុតពីសេចក្តីស្លាប់ដោយអចេតនា។

គួររំលឹកថា ការពន្យារកំណើតរបស់សត្វមាន៥ប្រភេទ ក្នុងនោះ មានដូចជា ការវះកាត់ ថ្នាំគ្រាប់ ការផ្សាំ ថ្នាំចាក់ និងពន្យារកំណើតដោយថ្នាំរាវ។ ជាធម្មតា ការពន្យាកំណើតដោយការចាក់ថ្នាំ គឺត្រូវតែចាក់រៀងរាល់ ៥ ខែម្តង។ ប៉ុន្តែសម្រាប់នៅកម្ពុជា ប្រជាជនពុំសូវបានដឹងពីបញ្ហានេះទេ ពោល គឺយកថ្នាំពន្យារកំណើតរបស់មនុស្សចាក់ឱ្យសត្វ ដោយមិនបានតាមដានដិតដល់ ក៏អាចប៉ះពាល់ដល់ជីវិតសត្វផងដែរ៕
ដោយ ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


