ព័ត៌មានជាតិ
លោក ស៊ុ សន្និសិទ្ធ៖ ជ័យជម្នះរបស់គណបក្សប្រជាជន បង្ហាញកាន់ច្បាស់ពីការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
លោក ស៊ុ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុកបានមានប្រសាសន៍ថាជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការបន្តគោរព
ស្រលាញ់គាំទ្រនិងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែនដែលបាននាំនាវាកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។

លោក ស៊ុ សន្និសិទ្ធ បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី២៨កក្កដា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្ស មកពី ឃុំចំនួន ៤ គឺឃុំ
តាំង ក្រសាំង ឃុំព្នៅ ឃុំប្រាសាទ និងឃុំជ្រាប់របស់ ស្រុកសន្ទុក។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ដែរលោក ស៊ុ សន្និសិទ្ធិ បានលើកយកខ្លឹមសារសំខាន់ៗ និងបានបញ្ជាក់លម្អិតបន្ថែមអំពីខ្លឹមសារនៃ លទ្ធផលសន្និបាត និងចំណុចសំខាន់ៗមួយចំនួនទៀតដែលជាទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ខាងមុខជូនដល់ក្រុមការងារបានយល់កាន់តែច្បាស់ទៀតផង។

លោក ស៊ុ សន្និសិទ្ធ នូវបានចាត់ទុកការគាំទ្រនិងជឿជាក់របស់ប្រជាជនកម្ពុជាមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងគណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សអាចវាយតម្លៃបានថាប្រជាពលរដ្ឋយើងបានប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ មិនចាញ់បោកការឃោសនាភូតកុហករបស់ជនអគិតមួយចំនួនទោះបីជាក្រុមទាំងនោះប្រឹងប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងឃោសនាពិសពុលយ៉ាងណាក៏ដោយ។

លោកបានបញ្ជាក់ថា «កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះធំធេងដូចនេះពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកយ៉ាងសកម្មនិងការលះបង់ទាំងកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្សបានដែរទើបយើងទទួលបានលទ្ធផលដ៏គាប់ប្រសើរបែបនេះ»។

ក្នុងកិច្ចប្រជុំនោះដែរសមាជិកសមាជិកាបានតាមដានស្ដាប់ដោយយកចិត្តទុកដាក់អំពីខ្លឹមសារនៃសេចក្ដីជូនដំណឹងស្ដីពី
លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងរបាយការណ៍ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ