អាជីព
អ្នកស្រី ឈឹម ស៊ីថូ កែច្នៃសម្បុកត្រចៀកកាំរួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុក
ទឹកមាត់ត្រចៀកកាំ មានសារៈសំខាន់ខ្លាំងសម្រាប់សុខភាព។ ទោះជាកម្ពុជា អំណោយផលក្នុងការចិញ្ចឹមសត្វត្រចៀកកាំយកទឹកមាត់ តែការផលិតនៅមានកម្រិតនៅឡើយ។
អ្នកស្រី ឈឹម ស៊ីថូ គឺជាស្រ្តីម្នាក់ រស់នៅភូមិអូបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បច្ចុប្បន្នបាននិងកំពុងកែច្នៃសម្បុកត្រចៀកកាំ ដែលមានគុណភាព ដើម្បីលក់ចែកចាយនៅលើទីផ្សារស្រុក និងមានបំណងចូលរួមចំណែកលើកកម្ពស់ផលិតផលស្រុកផងដែរ។

អ្នកស្រី ស៊ីថូ បានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមប្រកបអាជីវកម្មផលិតសម្បុកទឹកមាត់ត្រចៀកកាំតាំងពីឆ្នាំ២០១៩មក។ ចំពោះចំណេះដឹងនៃការផលិតនេះ អ្នកស្រី រៀនពីសមាគមត្រចៀកកាំកម្ពុជា និងអ្នកជំនាញនានាក្នុងស្រុក។ អ្នកស្រីចំណាយប្រមាណ ១៥០០ដុល្លារ ទៅ ២០០០ដុល្លារ ដើម្បីទិញវត្ថុធាតុដើមពីអ្នកចិញ្ចឹមត្រចៀកកាំ យកមកផលិតជាទឹកមាត់ ដែលមានគុណភាព និងអនាម័យ។
អ្នកស្រី ឈឹម ស៊ីថូ ប្រកបរបរនេះត្រឹមរយៈពេល ៥ខែ ក៏មានអ្នកស្គាល់ និងគាំទ្រទៅលើស្នាដៃផលិតរបស់អ្នកស្រី។ បើតាមអ្នកស្រី ស៊ីថូ ទឹកមាត់ត្រចៀកកាំលក់ក្នុងមួយឡូ តម្លៃចាប់ពី ៣០ដុល្លារ ទៅដល់ ៩០ដុល្លារ តាមចំណុះផ្សេងៗគ្នា។
នៅក្នុងទឹកមាត់ត្រចៀកកាំ សម្បូរទៅដោយសាធាតុប្រូតេអ៊ីន និងសារធាតុដែកជាច្រើនប្រភេទ ដែលមានប្រយោជន៍ជួយដល់មនុស្សគ្រប់វ័យ មិនថាតែមនុស្សចាស់ និងស្រ្តីមានផ្ទៃពោះ។
បើទោះជាមុខរបររបស់អ្នកស្រី ស៊ីថូ នៅមានទំហំតូចនៅឡើយ តែមានការទទួលស្គាល់ពីស្ថាប័នមួយចំនួន ដូចជា ក្រុមការងារមន្ទីរកិច្ចការងារនារី និងមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ជាដើម ដែលស្ថាប័នទាំងនេះ តែងតែចុះត្រួតពិនិត្យផ្ទាល់ ដោយបានណែនាំអំពីសារៈសំខាន់ និងផលប៉ះពាល់នានា ដើម្បីរំលឹក និងបញ្ជ្រាបចំណេះដឹងបន្ថែមដល់អ្នកស្រីផងដែរ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វត្រចៀកកាំលោក ស៊ុយ កុកធាន បានឲ្យដឹងថា នៅកម្ពុជា តំបន់ដែលសម្បូរសត្វត្រចៀកកាំច្រើន គឺនៅខេត្តជាប់បឹងទន្លេសាប មានដូចជា កំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តនៅជាប់មាត់សមុទ្រផងដែរ។ តាមការសិក្សា សម្បុកត្រចៀកកាំនៅកម្ពុជា មានគុណភាពល្អជាងគេ បើប្រៀបធៀបនិងប្រទេស ដែលធ្វើអាជីវកម្មសត្វត្រចៀកកាំនេះ។
ក្នុងបរិបទកូវីដនេះ សម្បុកត្រចៀកកាំ លក់បានត្រឹមតែ ១គីឡូតម្លៃ ៦៥០ ទៅ ៧០០ដុល្លារប៉ុណ្ណោះ។ ចំណែកសម្បុកដែលកែច្នៃរួចហើយ តម្លៃចន្លោះពី ១៥០០ដុល្លារ ទៅ ១៨០០ដុល្លារ។ នេះជាការបន្ថែមរបស់លោក កុកធាន៕
អត្ថបទ៖ ឌឿនចាន់ ថារី


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


