សន្តិសុខសង្គម
គយចេញចំណាត់ការលើការនាំចូលមីកញ្ចប់មួយចំនួនពីវៀតណាម និងថៃ សង្ស័យផ្ទុកសារធាតុបង្កនិភ័យដល់សុខភាព
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី ២៩ ខែកក្កដា ២០២២ បានបង្គាប់ឱ្យប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយដែលជាថ្នាក់ក្រោមចាត់វិធានការបណ្ដោះអាសន្នលើការនាំចូលផលិតផលមីកញ្ចប់ និងការ៉េម សង្ស័យថា មានផ្ទុកសារធាតុអេទីឡែនអុកស៊ីត (Ethylene Oxide) ដែលអាចបង្កហានិភ័យផ្នែកសុខភាពដល់អ្នកប្រើប្រាស់។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរសុវត្ថិភាពម្ហូបអាហាររបស់ប្រទេសនៅសហគមអឺរ៉ុបមួយចំនួនបានរកឃើញផលិតផលមីកញ្ចប់ និងការ៉េម មួយចំនួន មានផ្ទុកសំណល់សារធាតុអេទីឡែនអុកស៊ីត ដែលសហភាពអឺរ៉ុបអាមេរិក និងអង្គការសុខភាពពិភពលោកចាត់ទុកថា ជាសារធាតុបង្កហានិភ័យជាជំងឺមហារីកចំពោះអ្នកប្រើប្រាស់។
សេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២តទៅ រាល់ការនាំចូលមីកញ្ចប់ម៉ាក “Lucky Me!” ផលិតនៅប្រទេសថៃ មីកញ្ចប់ម៉ាក “Hao Hao” ផលិតនៅប្រទេសវៀតណាម និងការ៉េមម៉ាក “Haagen-Dazs” (Vanilla) ផលិតនៅប្រទេសបារាំង តម្រូវឱ្យមានបញ្ជាក់វិញ្ញាបនបត្រវិភាគសារធាតុ អេទីឡែនអុកស៊ីត ពីប្រទេសនាំចេញ។
ដោយឡែកចំពោះទំនិញដែលមកដល់ដែនគយមុនថ្ងៃទី១ ខែសីហា ឆ្នាំ ២០២២ អ្នកនាំចូលត្រូវដកសំណាកទំនិញធ្វើការវិភាគសារធាតុអេទីឡែនអុកស៊ីត នៅអគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម មុនពេលអនុញ្ញាតឱ្យបញ្ចេញទំនិញពីគយ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


