ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង មិនឲ្យពលករណាម្នាក់ ទៅសហគមន៍ ដោយមិនទាន់ធ្វើចត្តាឡីស័កឡើយ
ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តបាត់ដំបង ខណៈពេលដែលលោកបានបន្តចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅស្រុកចំនួន២ គឺស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលនៅជាប់ព្រំដែនប្រទេសថៃ កាលពីព្រឹកថ្ងៃទី២៤ខែធ្នូនេះ។

ដោយការចុះពិនិត្យគោលដៅចត្តាឡីស័ក ក៏ដូចជាសួរសុខទុកដល់មន្ត្រីរាជការកំពុងបម្រើការរួមទាំងពលករនាពេលនោះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តលោកប្រធានមន្ទីរពាក់ព័ន្ធប្រធានច្រកទ្វារព្រំដែនកម្លាំងវរការពារព្រំដែនកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធសំខាន់ៗជាច្រើនរូបផងដែរ។


ក្នុងឱកាសនោះ លោកអភិបាលខេត្តបានធ្វើការណែនាំដល់កងកម្លាំងនិងមន្ត្រីសុខាភិបាល ដែលកំពុងអនុវត្តទាំងអស់ ត្រូវបន្តការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់បំផុត ដោយមិនត្រូវលើកលែងឲ្យពលករណាម្នាក់ត្រឡប់ទៅគេហដ្ឋានឫសហគមន៍ឡើយ ដោយត្រូវធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ និងត្រូវធ្វើតេស្តយកសំណាកឲ្យបានត្រឹមត្រូវ តាមវិធានការណ៍របស់ក្រសួងសុខាភិបាលរហូតចប់សព្វគ្រប់ជាមុនសិន។


ការណែនាំរបស់លោកអភិបាលខេត្តបែបនេះ ក្នុងគោលបំណងការពារអាយុជីវិតរបស់ពលករម្នាក់ៗក៏ដូចជាអាយុជីវិតដល់ពលរដ្ឋទូទៅក្នុងសហគមន៍ផងដែរ ខណៈដែលបច្ចុប្បន្នប្រទេសថៃកំពុងរីករាលដាលដល់សហគមន៍របស់ខ្លួននៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេស។ ក្នុងនោះលោកអភិបាល ក៏បានសំណូមពរដល់ពលករ ដែលមិនទាន់ត្រឡប់មកស្រុកកំណើតវិញឲ្យបន្តធ្វើការរកកម្រៃមួយរយៈសិន រង់ចាំស្ថានភាពបានធូរស្រាលចាំត្រឡប់មកវិញក៏មិនហួសពេលដែរ បើសិនជាពលករនោះគ្មានកិច្ចការណាមួយចាំបាច់នោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ រោងចក្រកាត់ដេរមួយទៀត នឹងបង្ហាញវត្តមាន នៅខេត្តតាកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


