ព័ត៌មានអន្ដរជាតិ
ខ្លាចកូវីដប្រភេទថ្មី ចិន រៀនតាមអឺរ៉ុប បិទជើងហោះហើរទាំងអស់ពីចក្រភពអង់គ្លេស
ដូចគ្នាទៅនឹងបណ្តាប្រជាជាតិនៅតំបន់អឺរ៉ុប បានសម្រេចបិទជើងហោះហើរ និងការធ្វើដំណើរគ្រប់រូបភាពពីចក្រភពអង់គ្លេស ដោយសារភ័យខ្លាចជំងឺកូវីដ១៩ ប្រភេទថ្មី ប្រទេសចិន នៅថ្ងៃព្រហស្បត្តិ៍នេះ ក៏សម្រេចបិទជើងហោះហើរ (ចេញ-ចូល) ជាមួយអង់គ្លេស ដូចគ្នា ដោយអះអាង គឺជារឿងចាំបាច់ដើម្បីទប់ស្កាត់វីរុសកូវីដ ១៩ បំប្លែងថ្មីចូលរាតត្បាតក្នុងប្រទេសខ្លួន។
ចាប់តាំងពីរកឃើញការបំប្លែងហ្សែនថ្មីនៃវីរុសកូវីដ ១៩ ក្នុងចក្រភពអង់គ្លេស នាអំឡុងខែកញ្ញាមក វីរុសប្រភេទថ្មីនេះ កំពុងធ្វើឲ្យមានការឆ្លងរាតត្បាតលឿនបំផុតនៅឯទីក្រុងឡុងដ៍ និងតំបន់ភាគខាងត្បូងប្រទេសអង់គ្លេស នាំឲ្យពិភពលោកមានការភ័យខ្លាចជាខ្លាំង ព្រោះវីរុសកូវីដ ១៩ ថ្មីនេះ មានសមត្ថភាពឆ្លងទៅមនុស្សកាន់តែលឿនជាងវីរុសប្រភេទមុន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា “ក្រោយការពិចារណាយ៉ាងល្អិតល្អន់ រដ្ឋាភិបាលចិន បានសម្រេចធ្វើតាមបណ្តាប្រទេសផ្សេងទៀត ដោយផ្អាកគ្រប់ជើងហោះហើរពីចក្រភពអង់គ្លេសជាបណ្តោះអាសន្ន”។
ស្ថានភាពពាក់ព័ន្ធនឹងវីរុសកូវីដ ១៩ ប្រភេទថ្មីនេះ កំពុងធ្វើឲ្យអង់គ្លេស និងបារាំងដែលជាប់ព្រំដែនគ្នា រងគ្រោះយ៉ាងខ្លាំងជាមួយកំណើនអ្នកឆ្លងកូវីដ ១៩ យ៉ាងគំហុគដោយគិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បារាំងមានអ្នកឆ្លងសរុបជាង ២,៥លាននាក់ អង់គ្លេសឆ្លងសរុបជាង ២,១លាននាក់ និងប្រទេសនីមួយៗស្លាប់ជាង ៦ម៉ឺននាក់។
កាលពីថ្ងៃពុធម្សិលមិញ លោក Karine Lacombe ប្រធានផ្នែកជំងឺឆ្លង នៃមន្ទីរពេទ្យ Saint-Antoine ទីក្រុងប៉ារីស បានប្រាកាសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈស្ថានភាពរាតត្បាតវីរុសប្រភេទថ្មីនេះនៅបារាំង គឺគ្រប់គ្រងលែងបានទៀតហើយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង