ព័ត៌មានជាតិ
ក្រសួងរ៉ែ និងថាមពល នឹងធ្វើសន្និសីទកាសែតបង្ហាញពីសមិទ្ធផល៥ឆ្នាំចុងក្រោយរបស់ខ្លួននៅសប្តាហ៍ក្រោយ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គ្រោងនឹងធ្វើសន្និសីទកាសែតមួយក្រោមប្រធានបទ សមិទ្ធផល៥ឆ្នាំចុងក្រោយរបស់ក្រសួងរ៉ែ និងថាមពលដែលខិតខំប្រឹងប្រែងកន្លងមក នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩ៈ៣០នាទព្រឹក ស្ថិតនៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសមិទ្ធផល និងគុណប្រយោជន៍ដែលក្រសួងរ៉ែ និងថាមពល បានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាជនគ្រប់មូលដ្ឋាន។ ក្នុងនោះ ក៏មានការចូលរួមពីសំណាក់អ្នកតំណាងមកពីក្រសួងរ៉ែ និងថាមពល ធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធី ព្រមទាំងមានការគោរពអញ្ជើញដល់អង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នដើម្បីចូលរួមផ្សព្វផ្សាយទៅសាធារណជនផងដែរ។
គួររំលឹកថា សម្រាប់អ្នកដែលចូលរួមក្នុងកម្មវិធីនេះ តម្រូវឱ្យមានការតេស្តរហ័សនូវមេរោគ កូវីដ-១៩ ដោយខ្លួនឯងមុននឹងចូលរួមកម្មវិធី ជៀសវាងការរីករាលដាលនៃជំងឺឆ្លងមួយនេះ៕
ដោយ៖ អុន ស្រីមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


