ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាននៅ សេអ៊ូល កំពុងផ្ដាច់ជីវិតមនុស្សច្រើននាក់
អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ទីប្រជុំជនផ្សេងទៀតរបស់កូរ៉េខាងត្បូង ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេញមួយយប់បានផ្តាច់ចរន្តអគ្គិសនី ខណៈផ្លូវថ្នល់ និងរថភ្លើងក្រោមដីក៏ជន់លិចដូចគ្នា ។

ទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់នៅក្នុងទីក្រុងសេអ៊ូល និង ២ នាក់ទៀតនៅក្នុងខេត្ត Gyeonggi គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃអង្គារនេះ ដោយនៅក្នុងនោះមនុស្ស ៤ នាក់បានស្លាប់ បន្ទាប់ពីជាប់ក្នុងអគារលិចទឹក ម្នាក់ឆក់ចរន្តអគ្គិសនី ម្នាក់ស្លាប់នៅក្រោមកម្ទេចកម្ទីនៃចំណតរថយន្តក្រុង និងម្នាក់ទៀតស្លាប់ក្នុងការរអិលបាក់ដី ហើយរហូតមកដល់ពេលនេះយ៉ាងហោចណាស់មនុស្ស ៩ នាក់នៅក្នុងតំបន់បានរងរបួស ខណៈ ៦ នាក់កំពុងបាត់ខ្លួននៅឡើយ ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់ប្រភពពីរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឲ្យដឹងថា ភាគខាងត្បូងនៃទីក្រុងសេអ៊ូលបានទទួលរងនូវកម្រិតទឹកភ្លៀងលើសពី ១០០ មីលីម៉ែត្រក្នុងមួយម៉ោងកាលពីល្ងាចថ្ងៃចន្ទ ដោយផ្នែកខ្លះនៃទីក្រុងមានកម្រិតទឹកភ្លៀងរហូតដល់ ១៤១.៥ មីលីម៉ែត្រ ដែលជាភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់ក្នុងរយៈពេល ៨០ ឆ្នាំ ។

ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងសេអ៊ូលមានកម្រិត ៤២០ មីលីម៉ែត្រ គិតត្រឹមម៉ោង ៥ ព្រឹកថ្ងៃអង្គារនេះ ខណៈនៅក្នុងសង្កាត់ Gangnam អគារមួយចំនួនមិនមានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីត្រូវបានជន់លិច ។ ចំណែកហាងមួយចំនួន រថយន្ត ឡានក្រុង និងស្ថានីយ៍រថភ្លើងក្រោមដី និងហាងមួយចំនួនក៏ត្រូវបានលិចទឹកដូចគ្នា និងកំពុងធ្វើឲ្យអ្នកដំណើរជាប់គាំងផងដែរ ។
ទន្ទឹមនោះ KMA ក៏បានចេញការព្រមានអំពីការបន្តភ្លៀងធ្លាក់ខ្លាំងនៅទូទាំងរាជធានី និងតំបន់ទីប្រជុំជន ព្រមទាំងផ្នែកខ្លះនៃខេត្ត Gangwon និងខេត្ត Chungcheong រហូតយ៉ាងហោចណាស់ដល់ថ្ងៃពុធ ខណៈការណែនាំបែបនេះធ្វើឡើង នៅពេលដែលទឹកភ្លៀងត្រូវបានព្យាករណ៍ថានឹងមានកម្រិតលើសពី ៦០ មីលីម៉ែត្រក្នុងរយៈពេល ៣ ម៉ោង ឬ ១១០ មីលីម៉ែត្រក្នុងរយៈពេល ១២ ម៉ោង ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ចិន ដាក់វិធានការក្ដៅ ៨ ចំណុចទៅ អាមេរិក ក្រោយលោកស្រី Pelosi មកតៃវ៉ាន់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


