Connect with us

សេដ្ឋកិច្ច

កសិករ​ដាំទុរេន​បង្ហើប ឈ្មួញកណ្តាលចង់​ចំណេញ​លួច​​កេង​ប្រយោជន៍​ពី​ម្ចាស់​ចម្ការ

បានផុស

នៅ

ក្នុងខេត្តបាត់ដំបងនាពេលបច្ចុប្បន្នដំណាំទុរេនកំពុងលេចធ្លោ និងពេញនិយមជាងគេ ដោយ​កសិករប្រកបមុខរបរនេះធ្វើការដាំដុះតាមបច្ចេកទេសមិនប្រើប្រាស់សារធាតុគីមី ដែលនាំមកនូវផលប៉ះពាល់ដល់អ្នកនិយមញុាំ ព្រោះម្ចាស់ចម្ការធ្វើការ​ដាំដុះនិងថែទាំ តាមរយះជីសរីរាង្គតាមបែបធម្មជាតិ បង្កើនរសជាតិឆ្ងុយឆ្ងាញ់ ទើបបច្ចុប្បន្ននៅតែពេញនិយមដូចកាលសម័យដើម។ នេះបើយោងតាមការអះអាងពីប្រជាកសិករ ដែលកំពុងប្រកបមុខរបរដាំទុរេន​នៅតាមបណ្តាស្រុកមួយចំនួន​ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលបានឲ្យ​កម្ពុជាថ្មីដឹងនៅថ្ងៃទី ៩ខែសីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថាន់ លីលីន ជាម្ចាស់ចម្ការទុរេនដ៏លេចធ្លោមួយកន្លែងក្នុងឃុំសំឡូត ស្រុកសំឡូត ដែលគេស្គាល់​ថា​លោក​ក៏​ជានាយកសាលាវិទ្យាល័យស្រែអណ្តូងក្នុងស្រុកសំឡូត បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅព្រឹកថ្ងៃទី ៩ខែសីហានេះថា ចាប់តាំង​ពី​លោកបានផ្លាស់ប្តូរមុខរបរពីសំណាំដំឡូងមី ហើយមកចាប់យកមុខរបរដំណាំទុរេនជំនួសវិញនេះវាខុសគ្នាឆ្ងាយណាស់​។ បើគិតពីប្រាក់ចំណូលផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសាររបស់លោកនាពេលបច្ចុប្បន្នឃើញថា ទិន្នផលទុរេនហុចផលប្រយោជន៍បាន​គួរសមជាង ដោយគិតត្រឹម ២ ហិកតា លោកទទួលបានប្រាក់ចំណូលជាងមួយរយលានរៀល ខណះ ៧ ហិកតា​ទៀត ​ពុំទាន់ដល់រដូវកាលហុចផល​នៅ​ឡើយ។

លោក​បន្ត​ថា ផ្លែទុរេន​ជា​ផ្លែឈើ​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​និយម​ទទួលទាន​ប្រកបទាន និងមាន​ប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព​ និងមានប្រភព​ថាមពល​ដ៏​ល្អ។ ក្នុងផ្លែទុរេនមានជាតិ​កាបូន​អ៊ី​ដ្រាត មាន​ជាតិ​សរសៃ​ខ្ពស់ អាចជួយ​បំពេញ​តម្រូវការ​ប្រចាំថ្ងៃ​របស់​សាពាង្គ​កាយ​។​

លោកបន្តថា រដូវប្រមូលផលផ្លែទុរេនចាប់ពីខែ ៦ រហូតដល់ដើមខែ ៨ ហើយតម្លៃទីផ្សារក៏មិនខុសគ្នាឆ្នាំមុននេះទេប្រ ហាក់ប្រហែលឆ្នាំកន្លងទៅផងដែរ។ ខណះដើមដៃបោះដុំឲ្យឈ្មួញចន្លោះពី ១មុឺន ៥ពាន់ ទៅ១មុឺន៨ពាន់រៀលក្នុងមួយគីឡូក្រាម ហើយចុងរដូវលក់បាន ២ មុឺនរៀលក្នុងមួយគីឡូក្រាម។ លោកបន្តថា រហូតដល់ពេលនេះលោកកំពុងចាប់ផ្តើមថែទាំដាក់ជី សរីរាង្គធម្មជាតិ ដើម្បីបំប៉នតាមបែបធម្មជាតិសម្រាប់ឆ្នាំមុខទៀត ។

យ៉ាងណា​មិញ លោក​បញ្ជាក់ថា អ្វីដែលលោកក៏ដូចជាប្រជាកសិករផ្សេងទៀតសំណូមពរដល់ឈ្មួញកណ្តាល គួរបញ្ឈប់​យក​ផ្លែទុរេនក្នុងស្រុកទៅបង្កើនតម្លែផ្លែទុរេននាំចូល វាធ្វើឲ្យអតិថិជនក្នុងស្រុកនិងក្រៅស្រុកមានការយល់ច្រឡំអំពីរសជាតិ ហើយវាបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ផលិតផលក្នុងស្រុកដែលប្រជាកសិករបានខិតខំរក្សារសជាតិដើមរបស់កសិផលក្នុងស្រុកក៏ដូចជាបានលើកកម្ពស់គ្រប់ទិន្នផលនានានៅក្នុងប្រទេសចឹងដែរ ។

ចំណែកលោក វែង ហូយ ជាម្ចាស់ចម្ការទុរេនក្នុងស្រុកសំឡូតដែរនោះក៏បានលើកឡើងប្រហាក់ប្រហែលនិងលោក ចាក់ លីលីនផងដែរចំពោះសកម្មភាពឈ្មួញកណ្តាលមួយចំនួន។ លោកសំណូមពរដល់រាជរដ្ឋាភិបាលឲ្យជួយរកទីផ្សារនាំផ្លែទុរេនខេត្តបាត់ដំបងចេញក្រៅប្រទេស ដើម្បីឲ្យបានតម្លៃគួរសមជាងនេះក៏ដូចជាឲ្យបណ្តាប្រទេសផ្សេងដឹងអំពីរសជាតិផ្លែទុរេននៅក្នុងខេត្តបាត់ដំបងធ្វើការដាំដុះ និងថែទាំប្រកបដោយធម្មជាតិមិនប្រើប្រាស់សារធាតុគីមីឡើយ។

ដោយឡែកមន្ត្រីពាក់ព័ន្ធនិងអាជា្ញធរមូលដ្ឋានស្រុកក៏បានទទួលស្គាល់ថា ទុរេនដែលប្រជាកសិករធ្វើការដាំដុះនៅក្នុងស្រុក​សំឡូតពិតជាប្រើប្រាស់ជីសរីរាង្គធម្មជាតិមិនមានសារធាតុគីមីបង្កើនរសជាតិតាមបែបធម្មជាតិទើបមានឈ្មួញខ្លះយកផ្លែទុរេននាំចូល ហើយលក់បន្លំថាផ្លែទុរេនស្រុកសំឡូតដែលធ្វើឲ្យទិន្នផលផ្លែទុរេនក្នុងស្រុកកាន់តែថយចុះទាំងតម្លៃ​និង​គុណភាពដើម តាមរយះការលួចបន្លំពីឈ្មួញកណ្តាលមួយចំនួននេះឯង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម