ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមខ្លាំងៗ ឧបទ្ទវហេតុនុយក្លេអ៊ែរ ក៏អាចកើតឡើងនៅអឺរ៉ុបដែរ (មានវីដេអូ)
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានចេញមុខគំរាមខ្លាំងៗដល់សម្ពន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ដែលចោទប្រកាន់រុស្ស៊ីថា បានបង្កើតហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយសារតែការដាក់កងកម្លាំងឈរជើងនៅជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន។

ទីក្រុងកៀវ បានចោទរុស្ស៊ីពីការបាញ់ប្រហារទីប្រជុំជនអ៊ុយក្រែន ចេញពីទីតាំងដោយដឹងថាកងកម្លាំងអ៊ុយក្រែនមិនអាចប្រថុយបាញ់តបវិញបាន។ ទីក្រុងកៀវនិយាយថា រុស្សីខ្លួនឯងបានបាញ់ផ្លោងដាក់តំបន់នោះ តែបែរជាបន្ទោសអ៊ុយក្រែនទៅវិញ។ ទោះយ៉ាងណា រុស្ស៊ីនិយាយថា អ៊ុយក្រែនទេដែលវាយប្រហាររោងចក្រនោះ។
លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានសរសេរលើ Telegram របស់លោកកាលពីថ្ងៃសុក្រទី១២ខែសីហាថា “ទីក្រុងកៀវ និងសម្ព័ន្ធមិត្ត និយាយថា វាជារុស្ស៊ី។ នោះច្បាស់ជាមិនសមហេតុសមផល ១០០%”។ លោកបានបន្ថែមថា “ពួកគេនិយាយថា វាកើតឡើងដោយចៃដន្យ ហាក់ដូចជាយើងមិនដឹង។ តើខ្ញុំអាចនិយាយអ្វីបាន? សូមកុំភ្លេចថា សហភាពអឺរ៉ុប ក៏មានរោងចក្រថាមពលនុយក្លេអ៊ែរដែរ ហើយគ្រោះថ្នាក់ក៏អាចកើតមាននៅទីនោះដែរ”។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១២ខែសីហា ប្រមុខនុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិ បានព្រមានថា សកម្មភាពយោធាគួរឲ្យព្រួយបារម្ភនៅរោងចក្រនុយក្លេអ៊ែរ អាចនាំឲ្យមានផលវិបាកដ៏គ្រោះថ្នាក់។
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi បានជំរុញឲ្យរុស្ស៊ី និងអ៊ុយក្រែន អនុញ្ញាតឲ្យអ្នកជំនាញនុយក្លេអ៊ែរចូលទៅវាយតម្លៃការខូចខាត និងវាយតម្លៃសុវត្ថិភាព និងសន្តិសុខនៅឯបរិវេណនុយក្លេអ៊ែរដ៏ធំល្វឹងល្វើយ ជាកន្លែងដែលស្ថានការណ៍ត្រូវបានគេរាយការណ៍ថា កាន់តែយ៉ាប់យ៉ឺន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតនៅមាត់ជ្រោះ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


