ព័ត៌មានជាតិ
ក្រសួងអប់រំបង្រៀនសាកល្បងការបញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានៅខេត្តគោលដៅចំនួន ៣
ក្រសួងអប់រំយុវជន និងកីឡាបានចាប់ផ្តើមបង្រៀនសាកល្បងការបញ្រ្ជាបខ្លឹមសារចំណេះដឹង ហិរញ្ញវត្ថុក្នុងកម្មវិធី សិក្សានៅតាមខេត្តគោលដៅចំនួន ៣ ដើម្បីឱ្យលោកគ្រូអ្នកគ្រូមានសមត្ថភាពពេញលេញ ក្នុងការបង្រៀនមុខវិជ្ជា នេះបន្តដល់សិស្សានុសិស្ស។

នៅក្នុងឱកាសចូលរួមពិនិត្យ ការបង្រៀនសាកល្បងការបញ្រ្ជាបខ្លឹមសារចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានៅតាមខេត្តគោលដៅចំនួន ៣ គឺ ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តសៀមរាប កាលពីថ្ងៃទី១២សីហា លោកបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ និងជាប្រធានក្រុមការងារការបញ្រ្ជាបខ្លឹមសារចំណេះដឹងហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការងារអក្ខរកម្មជាទូទៅទាក់ទងការរៀន និងបង្រៀនអក្សរ លេខនព្វន្ត គឺជាបរិវត្តកម្មដែលមានវិសាលភាពគ្របដណ្តប់ដល់អក្ខរកម្មហិរញ្ញវត្ថុ ពត៌មានវិទ្យា និងភាសាបរទេសជាដើម ក្នុងការឆ្លើយតបចំពោះបរិបទឧស្សាហកម្ម៤.០។

លោកបណ្ឌិតបានបន្តថា ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តកិច្ចសហការវិជ្ជមាន ជាមួយក្រសួង-ស្ថាប័ន ដូចជាធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុដោយ ទី១- បានបញ្ជ្រាបខ្លឹមសារចំណេះដឹងហិរញ្ញវត្ថុលើ ៤មុខវិជ្ជា រួមមាន គណិតវិទ្យា សីលធម៌ពលរដ្ឋវិទ្យា បំណិនជីវិតតាមមូលដ្ឋាន និងសេដ្ឋកិច្ច-គេហវិទ្យា ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
២- បានរៀបចំសៀវភៅគ្រូ ផ្នែកចំណេះដឹងហិរញ្ញវត្ថុ៣- បានបណ្តុះបណ្តាលគ្រូបង្គោលផ្នែកចំណេះដឹងហិរញ្ញវត្ថុមកពី ៣ខេត្ត គឺ ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តសៀមរាប និង៤- បានបង្រៀនសាកល្បងការបញ្រ្ជាបខ្លឹមសារចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានៅតាមខេត្តគោលដៅ។
គួរបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវិធីបង្រៀនសាកល្បង ក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអប់រំផ្នែកហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា និងធនាគារ ABA បានរៀបចំកម្មវិធីចែកសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ “ តោះ! និយាយពីលុយ ” និងសម្ភារផ្សេងទៀតដល់សិស្សានុសិស្សទាំងអស់នៅសាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប និងសាលាគោលដៅដទៃទៀត៕
សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


