ព័ត៌មានជាតិ
លោកសុខ លូ ជំរុញមន្ត្រីពាក់ព័ន្ធរៀបចំតំបន់រមណីយដ្ឋាន ភ្នំសំពៅ ឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្ត រួមគ្នារៀបចំតំបន់រមណីយដ្ឋាន ភ្នំសំពៅឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ សម្រាប់បម្រើដល់ភ្ញៀវទេសចរក្នុង និងក្រៅស្រុកមកទស្សនាកម្សាន្ត ប្រកបដោយស្ថានភាពល្អប្រសើឡើងវិញ។

ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដែលបានដឹកនាំកិច្ចប្រជុំនេះដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង ក្រោយពីលោកបានចុះពិនិត្យនៅតំបន់រមនីយដ្ឋាន ភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង។
លោកបានបញ្ជាក់ក្នុងអង្គប្រជុំថា ភ្នំសំពៅ ជាតំបន់រមណីយដ្ឋានដ៏សំខាន់ និងមានឈ្មោះល្បីល្បាញរបស់ខេត្តបាត់ដំបង។ ដូច្នេះហើយ លោកថា ត្រូវតែរួមគ្នា និងធ្វើការប្តេជ្ញារៀបចំកែលម្អនូវភាពអសកម្មទាំងឡាយ ទើបស្ថានភាពនៃភាពអាណាធិបតេយ្យនៅតំបន់រមណីយដ្ឋានភ្នំសំពៅ មានភាពល្អប្រសើរឡើងវិញ ខណៈដែលអាជ្ញាធរខេត្តបានសម្រេចចិត្តត្រូវតែរៀបចំធ្វើឱ្យបានស្អាតឡើងវិញ។ ក្នុងនោះ លោកបានជំរុញដល់មន្ទីរជំនាញមាន មន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវរួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះឱ្យបានល្អឡើងវិញ។

លោកបន្តទៀតថា គោលបំណងនៃការរៀបចំសណ្តាប់ធ្នាប់សន្តិសុខនៅរមណីយដ្ឋានភ្នំសំពៅនេះ សំដៅលើកកម្ពស់សោភ័ណ្ឌភាព សុវត្ថិភាពសាធារណៈ របៀបរៀបរយក្នុងតំបន់ភ្នំសំពៅ ព្រមទាំង ការជំរុញឲ្យរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្សរតំបន់ភ្នំសំពៅឱ្យមានលក្ខណៈសមាហរណកម្មទៅតាមផែនការរៀបចំទឹកដីខេត្តបាត់ដំបង ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត នឹងផែនការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត របស់ខេត្តឲ្យមានការរីកចម្រើនស្របតាមស្ថានភាពប្រទេសប្រកបដោយសុខសន្តិភាព។

ចំណែក មន្ត្រីនៃមន្ទីរពាក់ព័ន្ធទាំង៣ខាងលើរហូតដល់ម៉ោងនេះ នៅមិនទាន់ឆ្លើយតបជាមួយ«កម្ពុជាថ្មី»ថាយ៉ាងណានោះទេ ខណៈដែល«កម្ពុជាថ្មី»សួរថា តើលោកប្រធានមន្ទីរមើលឃើញចំណុចណាខ្លះដែលលោកអភិបាលខេត្តពិនិត្យឃើញថា នៅតំបន់រមនីយដ្ឋានភ្នំសំពៅ មិនមានសណ្តាប់ធ្នាប់បង្កឲ្យមានស្ថានភាពអាណាធិបតេយ្យនៅពេលនេះ?។

បើទោះបីជាយ៉ាងណា ការសម្រេចចិត្តរបស់អាជ្ញាធរខេត្តខាងលើនេះ ត្រូវបានមហាជន និងប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ខាងលើនេះ សម្តែងការសាទរយ៉ាងពេញទំហឹង និងកោតសសើដល់លោកអភិបាលខេត្តដែលបានចូលខ្លួនដឹកនាំក្នុងទឹកដីខេត្តបាត់ដំបងមិនទាន់បានមួយឆ្នាំផងបានបង្កើនស្នាដៃកែលម្អ និងអភិវឌ្ឍន៍ក្នុងខេត្តជាបន្តបន្ទាប់នូវអ្វីដែលនៅសេសសល់ និងចន្លោះប្រហោងក្នុងខេត្តបាត់ដំបងឲ្យមានភាពប្រសើឡើងនៅក្នុងអាណត្តិរបស់លោកគ្រប់គ្រង និងដឹកនាំ។ ពួកគេ មើលឃើញថា “តំបន់រមនីយដ្ឋានភ្នំសំពៅ ពិតជានៅមិនទាន់មានសណ្តាប់ធ្នាប់ពិតប្រាកដ ដូចការលើកឡើងរបស់លោកអភិបាលខេត្តមែន”៕
ដោយ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


