Connect with us

សុខភាព

អ្វីទៅជា​​ការបែកទឹកភ្លោះមុន​សម្រាល​នៅត្រីមាសទី១ និងទី៣

បានផុស

នៅ

ការបែកទឹកភ្លោះមុនសម្រាល ជាការបែកទឹកភ្លោះមុនពេលដែលស្រ្តីឈឺពោះ។ ការបែកទឹក​ភ្លោះជា​បញ្ហា​ដែល​ជួប​ញឹកញាប់​ ​។

ក) មូលហេតុ អាចបណ្តាលមកពី៖
  – ការឆ្លងមេរោគពេលពពោះ
  – ទឹកភ្លោះច្រើន
  – កូនភ្លោះ ឬកូនច្រើន

ខ) ការបែកទឹកភ្លោះមានផលវិបាក ទៅតាមអាយុនៃគ៌ភ៖
  – ការបែកទឹកភ្លោះ មុនពេលគ៌ភគ្រប់ខែ(មុន ៣៧ អាទិត្យ)
  – ការបែកទឹកភ្លោះ ពេលគ៌ភគ្រប់ខែ(ក្រោយ ៣៧ អាទិត្យ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ) ការព្យាបាល៖
ការព្យាបាល និងការថែទាំ គឺប្រែប្រួលទៅតាមអាយុនៃគ៌ភនៅពេលបែកទឹកភ្លោះ។ ថ្ងៃនេះយើងនឹងធ្វើការបង្ហាញជូន វគ្គទី១ អំពីការបែកទឹកភ្លោះ មុនពេលគ៌ភគ្រប់ខែ(ចន្លោះ ២៤-៣៤អាទិត្យ)៖
  – ស្រ្តីត្រូវសម្រាកពេទ្យ និងត្រូវធ្វើការតាមដានដោយក្រុមគ្រូពេទ្យជំនាញ
  – ការប្រើប្រាស់ថ្នាំរយៈពេលខ្លី (គ្រប់ករណី និងភ្លាមៗ)ដើម្បីបន្ថយការចម្លងរោគទៅលើម្តាយនិងកូន
  – ការប្រើប្រាស់ថ្នាំដើម្បីជំនួយសួតកូន
  – ការប្រើប្រាស់ថ្នាំកុំឲ្យស្បូនកន្ត្រាត់ ទុកពេល​វេលា​ឲ្យថ្នាំជំនួយសួតកូនមាន​ប្រសិទ្ធិភាព​
ចំណាំ៖ ៥០% នៃស្រ្តីនឹងសម្រាលកូនក្នុងរយៈពេលយ៉ាងយូរ មួយអាទិត្យ។

ប្រសិនបើ បងប្អូនស្ត្រីៗ មានការបែកទឹកភ្លោះ និងមានការធ្លាក់ឈាម សូមអញ្ជើញមកពិគ្រោះជាមួយ​ក្រុម​គ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ស្វែងរកមូលហេតុនិងព្យាបាលឲ្យបានត្រឹមត្រូវ៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម