Connect with us

ជីវិតកម្សាន្ដ

តារារ៉េប វណ្ណដា ក្លាយជាតារារ៉េបខ្មែរដំបូងត្រៀមបង្ហាញខ្លួនក្នុងការប្រគំតន្រ្តីខ្នាតធំរបស់ថៃ

បានផុស

នៅ

តារាចម្រៀងរ៉េបវ័យក្មេងលោក វណ្ណដា បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា លោកមិនត្រឹមមានសមត្ថភាពធ្វើបទ​Original Song នោះទេ គឺលោកក៏មានទីផ្សាគាំទ្រខ្ពស់មិនចាញ់តារារួមជំនាន់ឯទៀតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលទីផ្សាសិល្ប:កំពុងទទួលបានការគាំទ្រច្រើនពីមហាជន និងមិត្តៗយុវវ័យនេះដែរតារាចម្រៀងរ៉េបលោក វណ្ណដា ក៏ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើល និងរំភើបមួយទៀតបន្ទាប់ពីនៅលើទំព័រផ្លូវការរបស់ Big Mountain Music Festival ដែលជាការប្រគំតន្ត្រីខ្នាតយក្សរបស់ថៃបានបង្ហោះផ្ទាំងរូបភាពនិងរៀបរាប់ឈ្មោះតារាចម្រៀងជាច្រើនកំពុងត្រៀមបង្ហាញខ្លួនក្នុងការប្រគំតន្ត្រីខ្នាតយក្សដោយក្នុងនោះក៏មានដាក់បញ្ចូលឈ្មោះតារាខ្មែរ វណ្ណដា ផងដែរ។

ប្រភពបានបញ្ជាក់ថា សម្រាប់តារារ៉េបរបស់ខ្មែរលោក វណ្ណដា នឹងត្រូវបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្ត្រី Big Mountain Music Festival 12Blo ck Stage ដែលត្រៀមប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១០-១១ ខែធ្នូ ឆ្នាំ ២០២២​ខាងមុខនៅតំបន់ The Ocean KhaoYai ប្រទេសថៃ ។

តាមរយ:ដំណឹងនេះដែរបានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនសម្តែងការចូលរួមអបអរគ្រប់គ្នា ខណ:បច្ចុប្បន្ន វណ្ណដា គឺជាតារាចម្រៀងរ៉េបដែលមិនត្រឹមតែសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺលោកក៏បានក្តាប់បានឱកាសច្រើនក្នុងការចេញទៅច្រៀងនៅក្រៅប្រទេសទៀត។ ទាំងនេះបានសបញ្ជាក់ឲ្យឃើញថា វណ្ណដា កំពុងមានឥទ្ធិពល​​លេចធ្លោលើវិស័យចម្រៀងបច្ចុប្បន្ន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម