ព័ត៌មានជាតិ
ទីទួលសុវត្ថិភាពស្តង់ដារ នឹងសាងសង់បន្ថែមនៅតំបន់ប្រឈមគ្រោះទឹកជំនន់
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ គ្រោងនឹងសាងសង់ទីទួលសុវត្តិភាពដែលមានលក្ខណៈស្តង់ដារបន្ថែមទៀតនៅតាមតំបន់ដែលប្រឈមខ្ពស់ទៅទឹកជំនន់ ខណៈបច្ចុប្បន្នមានទីទួលសុវត្តិភាពទាំងលក្ខណៈស្តង់ដារ និងមិនទាន់ស្តង់ដារចំនួន៩ទីតាំងប៉ុណ្ណោះ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៤ សីហានេះថា ផែនការសាងសង់ទួលសុវត្តិភាពស្តង់ដារបន្ថែមទៀតនេះ ដោយសារមានតំបន់មួយចំនួនដូចជាខេត្ត បន្ទាយមានជ័យ បាត់ដំបង និងឧត្តរមានជ័យជាដើម ប្រឈមនឹងការលិចលង់ជារៀងរាល់ឆ្នាំហើយមានលក្ខណៈធ្ងន់ធ្ងរដែលតម្រូវឱ្យមានការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពជាចាំបាច់ ដោយសារខេត្តទាំងនោះនៅមិនទាន់មានទីទួលសុវត្តិភាពមានលក្ខណៈស្តង់ដារនៅឡើយទេ ពោលគឺមានតែទីទួលធម្មជាតិដូចជា ផ្លូវថ្នល់ អគារ សាលារៀននិងរវត្តអារាមដែលមានទីទួលខ្ពស់មិនលិចទឹក សម្រាប់ជម្លៀសប្រជាពលរដ្ឋទៅស្នាក់នៅបណ្តោះអាសន្ន។

លោកបានបន្តថា « អីចឹងទេយើងកំពុងពិនិត្យមើលតំបន់ទាំងនោះដែលប្រឈមទៅនឹងទឹកជំនន់ទៅតាមការជាក់ស្តែងដើម្បីរៀបចំសាងសង់ទីទួលសុវត្តិភាពដែលមានលក្ខណៈស្តង់ដារសម្រាប់ផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរដល់ប្រជាពលរដ្ឋបានរស់នៅសមរម្យ»។
លោកបានបន្តទៀតថា ទីទួលសុវត្តិភាពដែលមានលក្ខណៈស្តង់ដារនេះមានអគារធំទូលាយអាចដាក់មនុស្សបានច្រើនរហូតដល់ទៅ ៥០០នាក់មានកន្លែងសម្រាក ផ្ទះបាយ បន្ទប់ទឹក ឃ្លាំងដាក់ឥវ៉ាន់ កន្លែងបោកគក់ អណ្តូងទឹក មានម៉ាស៊ីនភ្លើង បំពាក់ប្រព័ន្ធសូឡានិងមានបំពាក់ប្រព័ន្ធការពាររន្ទះផងដែរ។

លោកបានបន្ថែមថា រហូតមកដល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយដៃគូ បានសាងសង់រួចរាល់ទីសុវត្ថិភាពចំនួន ៩ ទីតាំងនៅតាមបណ្តាខេត្តមួយចំនួនសម្រាប់ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។
ក្នុងនោះមានទីទួលសុវត្ថិភាពមានទាំងលក្ខណៈស្តង់ដារចំនួន ៦ ទីតាំងមាននៅខេត្តកំពង់ធំ ២ ទីតាំងខេត្តកំពង់ឆ្នាំង ២ទីតាំង និងខេត្តពោធិ៍សាត់ចំនួន២ទីតាំង។
ចំណែកទីទួលសុវត្តិភាព ៣ ទីតាំងទៀតមិនមានក្ខណៈស្តង់ដារទេ ដែលមានទីតាំងនៅខេត្តកំពង់ធំដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍និងជនបទដោយមានសំណង់អគារធំមានប្រព័ន្ធទឹក ភ្លើងនិងបង្គន់អនាម័យ។
លោកបានបញ្ជាក់ថា ក្រៅពីនេះគណៈកម្មាធិការជាតិបានសហការជាមួយអង្គការជាដៃគូបានសាងសង់ជាទីទួលសុវត្តិភាពលក្ខណៈតូចៗសម្រាប់ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ នៅតាមបណ្តាខេត្តមួយចំនួនទៀតដូចជាខេត្តក្រចេះជាដើម។ក្រៅពីនេះក៏មានទីទួលធម្មជាតិដែលអាជ្ញាធរមូលដ្ឋានដែលរងគ្រៅដិយសារទឹកជំនន់បានរៀបចំដោយខ្លួនឯង ដើម្បីជួយសម្រួលក្នុងការជម្លៀសប្រជាពលរដ្ឋមករកទីសុវត្តិភាព។
លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធ្លាប់បានមានប្រសាសន៍ថាគិតត្រឹមថ្ងៃទី ១៣សីហាឆ្នាំ២០២២ ទឹកជំនន់ទឹកភ្លៀងបានបង្កឱ្យមានការលិចលង់នៅតាមបណ្តាខេត្តចំនួន ១៦ រួមមានខេត្តត្បូងឃ្មុំ ព្រះសីហនុ កោះកុង កំពត កែប បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ មណ្ឌលគីរី និងរតនគីរី ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៧០៨គ្រួសារស្មើនឹងប្រជាជនជាង៤៩០០នាក់ ជម្លៀសប្រជាពលរដ្ឋ២៧៧គ្រួសារនៅខេត្តរតនគីរី លិចផ្ទះប្រជាពលរដ្ឋចំនួន១៥៩០ខ្នងក្នុងនោះខូចខាត៤៥ខ្នង លិចសាលារៀន៤កន្លែង វត្តអារាម៤កន្លែងនិងប៉ះពាល់ស្រូវជាង៤ម៉ឺនហិកតាក្នុងនោះខូចខាតប្រមាណជាង១ម៉ឺនហិកតា។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា យោងតាមការព្យាការណ៍របស់ក្រសួងជំនាញភ្លៀងធ្លាក់នឹងបន្តធ្លាក់ពីតិចទៅច្រើនរយៈពេល ២ ខែទៅមុខជាបន្តទៀត ដែលបញ្ហានេះនឹងបង្កឱ្យមានការខូចខាតកាន់តែធ្ងន់ជាងមុនដោយសារតែប្រភពទឹកនានាមានពេញប្រៀបនៅតាមទីវាលក៏មានកម្រិតពេញដែលអាចបង្កហានិភ័យផងដែរ៕
អត្ថបទ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


