Connect with us

ជីវិតកម្សាន្ដ

មិត្តជិតស្និទ្ធ ទម្លាយស្ថានភាព Pinky នៅក្នុងពន្ធនាគារ

បានផុស

នៅ

យោងតាម​ការចុះផ្សាយពីសារព័ត៌មានថៃ បានឱ្យដឹងថា បច្ចុប្បន្ន​ តារាស្រី Pinky Savika និងមនុស្ស ១៨នាក់ផ្សេងទៀត បាន​បញ្ជូន​ចូល​មន្ទីរឃុំឃាំងពេញលេញហើយ ដើម្បី​រង់ចាំ​សវនាការ​​នៅ​តុលាការ នាពេលឆាប់ៗខាងមុខ។ ក្នុងនោះដែរ ថ្វីត្បិតអ្នកទោសដទៃបានកាត់សក់អស់ហើយក្ដី ប៉ុន្តែបើតាមសម្ដីពីមិត្តជិតស្និទ្ធរបស់ Pinky ទម្លាយថា ពេលនេះនាងនៅមិនទាន់កាត់សក់ដូចអ្នកផ្សេងនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ Kwang Fa Rung Thuat ដែលជាមិត្តជិតស្និទ្ធម្នាក់របស់ Pinky បានរឿបរាប់ពីស្ថានភាពរបស់នាង ក្រោយមិត្តសម្លាញ់រូបនេះបានទៅសួរសុខទុក្ខនៅក្នុងមន្ទីរឃុំឃាំង។ Kwang Fa Rung Thuat និយាយថា បន្ទាប់ពី Pinky ចេញពីកន្លែងចត្តាឡីស័ក នាងត្រូវបញ្ជូនទៅទៅពន្ធនាគារភ្លាមៗ។ ទោះយ៉ាងណា តារាស្រីរូបនេះមិនទាន់កាត់សក់នៅឡើយទេ នាងគ្រាន់តែ​ចង​សក់ឡើងប៉ុណ្ណោះ លើកលែងតែឡើងសវនាការ និងកាត់ទោសរួចរាល់ ទើបនាងកាត់សក់ដូចអ្នកទោសទូទៅ។

បន្ថែមពីលើនេះ Kwang Fa Rung Thuat បន្តថា ពេលនេះ Pinky នៅតែមិនទាន់រកបានមេធាវីជួយការពារក្ដី ចំណែកស្ថានភាពផ្លូវចិត្តរបស់នាងមិនល្អនោះទេ។ នាងរងសម្ពាធជាខ្លាំង និងកំពុងបាក់ទឹកចិត្តទៀតផង។ រីឯមិត្តភក្ដិនិងសាច់ញាតិ ក៏ពិបាកសុំចូលសួរសុខទុក្ខថែមទៀត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិខ្លះៗរបស់ Pinky មុនជួបរឿងក្ដី រហូតបញ្ជូនខ្លួនចូលមន្ទីរឃុំឃាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម