Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បង្ហាញឈ្មោះប្រទេស និងចំនួនទាហានចូលរួមក្នុងសមយុទ្ធ “Vostok-2022” (មានវីដេអូ)

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបានជូនដំណឹងថា សមយុទ្ធយោធាពហុភាគី “Vostok-2022” នឹងត្រូវធ្វើឡើងចាប់ពីដើមខែកញ្ញា នៅតំបន់យោធាភាគខាងកើតរបស់ប្រទេសរុស្ស៊ី ហើយនឹងមានការចូលរួមពីទាហានជាង ៥០,០០០ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធយុទ្ធសាស្ត្រ ‘Vostok-2022’ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១ ខែកញ្ញាដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី ជាមួយនឹងការបណ្តុះបណ្តាលជាក់ស្តែងនៃសកម្មភាពការពារ និងវាយលុកនៅខ្សែរត្រៀមចំនួន ៧ នៃតំបន់យោធាភាគខាងកើត ។

ក្រសួងការពារជាតិបញ្ចាក់ថា ក្រៅពីមានការចូលរួមពីទាហានជាង ៥០,០០០ នាក់ ក្នុងនោះក៏មានអាវុធ និងសម្ភារៈយោធាជាង ៥,០០០ គ្រឿង រួមទាំងយន្តហោះចំនួន ១៤០ គ្រឿង, នាវាចម្បាំង ៦០ គ្រឿង, ទូក និងនាវាគាំទ្រនឹងលេចវត្តមានក្នុងសមយុទ្ធនោះផងដែរ ។

ទន្ទឹមនោះ សមយុទ្ធនេះនឹងមានការចូលរួមពីសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក៏ដូចជារដ្ឋជាដៃគូផ្សេងទៀតរួមមាន ប្រទេសអាស៊ែបៃហ្សង់, អាល់ហ្សេរី, អាមេនី, បេឡារុស, ឥណ្ឌា, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, ចិន, ឡាវ, ម៉ុងហ្គោលី, នីការ៉ាហ្គា, ស៊ីរី និងតាហ្ស៊ីគីស្ថាន ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចឃ្លាំងស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ដល់ទាហាន អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម