Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន​ក្រុមហ៊ុនប្រេង​រុស្ស៊ី ​ធ្លាក់​តាមបង្អួច​មន្ទីរពេទ្យ ស្លាប់

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Moscow Times បានឲ្យដឹងថា ប្រធានក្រុមហ៊ុនប្រេង Lukoil របស់រុស្ស៊ី គឺលោក Ravil Maganov បានស្លាប់ ក្រោយពេលធ្លាក់ចុះពីបង្អួចមន្ទីរពេទ្យក្នុងទីក្រុងមូស្គូ។ 

លោក Ravil Maganov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភព, លោក Maganov អាយុ ៦៧ ឆ្នាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Central Clinical Clinical ក្នុងទីក្រុង ហើយបានស្លាប់បន្ទាប់ពីការធ្លាក់។

គាត់គឺជាអ្នកជំនួញល្បីឈ្មោះចុងក្រោយគេ ក្នុងចំណោមបុគ្គលសំខាន់ៗនៃវិស័យសេដ្ឋកិច្ច ដែលបានបាត់បង់ជីវិតដោយអាថ៌កំបាំង។

ប្រធានាធិបតីរុស្ស៊ី លោក Putin (ឆ្វេង) និងលោក Maganov

គេដឹងថា លោក Lukoil បានអំពាវនាវឲ្យសង្រ្គាមបញ្ចប់ មិនយូរប៉ុន្មានបន្ទាប់ពីរុស្ស៊ីបើកការលុកលុយអ៊ុយក្រែន ។

គួរបញ្ជាក់ថា កាលពីខែឧសភា អតីតអ្នកចាត់ការទូទៅនៅក្រុមហ៊ុន Lukoil គឺលោក Alexander Subbotin ក៏ត្រូវបានគេរាយការណ៍ថា បាត់បង់ជីវិតដោយអាថ៌កំបាំងផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Moscow Times

ចុចអាន៖ រុស្ស៊ី ប្រកាស ទោះ ១០០ឆ្នាំទៀត ក៏ខ្លួនមិនទាន់អស់ឧស្ម័នប្រើដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម